មហាសន្និបាតលើកទី១២សហជីពវៀតណាមគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកញ្ញា

(VOVWORLD) - នាថ្ងៃទី៦ ខែសីហា នៅរដ្ឋធានីហាណូយ ប្រធានគណៈ កម្មាធិការចលនា ប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានជួបជាមួយអគ្គសម្ព័ន្ធ ពលកម្មវៀតណាម ដើម្បីបំពេញកិច្ចការ ត្រៀមរៀបចំ មហាសន្និបាតសហជីពវៀត ណាមលើកទី១២ អាណត្តិ២០១៨-២០២៣។
លោកស្រី Truong Thi Mai ចាត់ទុក ថា ក្នុងអាណត្តិ២០១៨-២០២៣ ប្រទេសជាតិនឹងមានការផ្លាស់ប្ដូរថ្មីជាច្រើន ហេតុ នេះហើយសហជីពគ្រប់ជាន់ថ្នាក់ត្រូវការពិភាក្សា អនុវត្តន៍ឲ្យបានល្អនូវភារកិច្ច គោលដៅនានាដ៏សមស្របទៅនឹងការដឹកនាំរបស់បក្សនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ មហាសន្និបាតគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកញ្ញា នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់តំណាងជាផ្លូវការប្រមាណ៩៥០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ