មហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ានឹងប្រព្រឹត្តទៅនៅខេត្ត Quang Ninh
(VOVWORLD) - មហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា(EATOF) លើកទី ១៧ ឆ្នាំ ២០២២ បានផ្សារភ្ជាប់ជាមួយពិធីរំលឹកខួបលើកទី ២០ នៃការបង្កើត EATOF ដែលនឹងប្រព្រឹត្តទៅនៅស្រុក Ha Long, Cam Pha និងស្រុក Van Don (ខេត្ត Quang Ninh) ដោយប្រធានបទ "ការស្ដារឡើងវិញនៃវិស័យទេសចរណ៍នៅអាស៊ីបូព៌ាក្នុងយុគសម័យប្រក្រតីភាពថ្មី"។
មហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ានឹងប្រព្រឹត្តទៅនៅខេត្ត Quang Ninh |
ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែតុលា នៅខេត្ត Quang Ninh នឹងប្រព្រឹត្តទៅមហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា(EATOF) លើកទី ១៧ ឆ្នាំ ២០២២ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន ១០ ។ មហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា(EATOF) លើកទី ១៧ ឆ្នាំ ២០២២ បានផ្សារភ្ជាប់ជាមួយពិធីរំលឹកខួបលើកទី ២០ នៃការបង្កើត EATOF ដែលនឹងប្រព្រឹត្តទៅនៅស្រុក Ha Long, Cam Pha និងស្រុក Van Don (ខេត្ត Quang Ninh) ដោយប្រធានបទ "ការស្ដារឡើងវិញនៃវិស័យទេសចរណ៍នៅអាស៊ីបូព៌ាក្នុងយុគសម័យប្រក្រតីភាពថ្មី"។ លោក Pham Ngoc Thuy ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានចែករំលែកថា ព្រឹត្តិការណ៍នេះអះអាងសារជាថ្មីម្ដងទៀតនូវឋានៈរបស់ខេត្ត Quang Ninh ដែលជាទីកន្លែងអាចរៀបចំសន្និសីទធំៗថ្នាក់តំបន់ និងពិភពលោកធំៗ៖ “យើងខ្ញុំកំពុងពិភាក្សាជាមួយខេត្តជាសមាជិក ដើម្បីតម្លើងវេទិកាទេសចរណ៍ទៅជាសម្ព័ន្ធភាព ហើយដាក់បញ្ជូលរាល់សកម្មភាពសហប្រតិបត្តិការឲ្យជាក់ស្ដែងថែមទៀត ក្លាយទៅជាសកម្មភាពជាក់ស្ដែង ដើម្បីផ្សព្វផ្សាយ និងរួមចំណែកនាំទេសចរណ៍វៀតណាមទៅកាន់ទេសចរណ៍ពិភពលោក។ យើងខ្ញុំរំពឹងថាព្រឹត្តិការណ៍នេះនឹងបង្កើតជាសញ្ញាសម្គាល់ ជួយផ្សព្វផ្សាយខេត្តQuang Ninh និងនាំមកនូវឋានៈថ្មីសម្រាប់ទេសរណ៍វៀតណាមក្នុងតំបន់ផងដែរ”៕