មហាសន្និបាតវិសាមញ្ញ គណបក្សប្រជាជន
(VOV)_គណបក្សប្រជាជនកម្ពុជា បានធ្វើមហាសន្និបាតវិសាមញ្ញ តំណាងទូ
ទាំងប្រទេស រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០, ៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ
ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេ
នាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស នៅរសៀលថ្ងៃទី៣០ ខែមករា នេះ។
នៅក្នុងឱកាសបើក មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស នៅរ
សៀលថ្ងៃទី ៣០ ខែមករា នេះ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធាន
កិត្តិយស គណបក្សប្រជាជនកម្ពុជា និងអានសុន្ទរកថា បើកមហាសន្និបាត ។
បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស
ប្រជាជនកម្ពុជា រាយការណ៍ពីសេចក្តីព្រាង របាយការណ៍ ស្តីពីសភាពការណ៍
ទូទៅ ឆ្នាំ ២០១៣-២០១៤ សភាពការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ
នីតិកាលទី៥ និងទិសដៅភារកិច្ច របស់គណបក្ស រយៈពេលបន្ត។ បន្ទាប់មក
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រាយការណ៍អំពី កំណែទម្រង់ការបោះឆ្នោត ។
នៅក្នុងមហាសន្និបាតវិសាមញ្ញ រយៈពេល៣ថ្ងៃ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នឹងធ្វើការណែនាំ និងធ្វើបទអន្តរាគមន៍ផងដែរ ។ មហាសន្និបាត ក៏នឹង
អនុម័តលើបញ្ហាមួយចំនួន របស់មហាសន្និបាត និងមុនបិទមហាសន្និបាត សម្តេច
តេជោ ហ៊ុន សែន នឹងមានមតិណែនាំ និង ផ្តាំផ្ញើ ហើយនៅចុងបញ្ចប់ នៃមហាសន្និ
បាតនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងថ្លែងសុន្ទរកថា បូកសរុប និង
បិទមហាសន្និបាត៕