មហាសន្និបាតសន្ទនាជាតិស៊ីរី៖ ឱកាស សម្រាប់ភាគីជំលោះជួបប្រជុំគ្នាដោយមិនចាំចាច់អាជ្ញាកណ្ដាល
(VOVWORLD) -នាថ្ងៃទី ២៩ មករា ក្រោមការគាំពាររបស់រុស្ស៊ីនោះ មហាសន្និបាតសន្ទនាជាតិស៊ីរីបានចាប់ផ្ដើមដំណើរការសម័យពិគ្រោះយោបល់នៅទីក្រុងសូជី ប្រទេសរុស្ស៊ី។
មហាសន្និបាតសន្ទនាជាតិស៊ីរី៖
ឱកាស សម្រាប់ភាគីជំលោះជួបប្រជុំគ្នាដោយមិនចាំចាច់អាជ្ញាកណ្ដាល |
មហាសន្និបាតនេះមានការចួលរួមរបស់តំណាងមកពីភាគីប្រឆាំង ជាតិសាសន៍នានារបស់ស៊ីរី ដើម្បីស្វែងរកឱកាសក្នុងការជួបប្រជុំគ្នាជាលើកដំបូងដោយមិនចាំចាច់អាជ្ញាកណ្ដាលឡើយ ហើយឆ្ពោះទៅគោលដៅដាក់ឲ្យដឹណើការចរចាស្ដីពីការតាក់តែងរដ្ឋធម្មនុញ្ញអនាគតសម្រាប់ស៊ីរី។
តាមសេចក្ដីថ្លែងការណ៍របស់តំណាងពិសេសប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកស៊ីរី លោក Aleksander Lavrentie នៅមុនបើកមហាសន្និបាត ថាភារកិច្ចមួយនៃមហាសន្និបាតគឺជ្រើសរើសបេក្ខជនចូលរួមគណកម្មការតាក់តែងរដ្ឋធម្មនុញ្ញសម្រាប់ស៊ីរី។ លោក Aleksander Lavrentie ក៏បានឲ្យដឹងថា បណ្ដាមហាសន្និបាតបានធ្វើការពិភាក្សាស្ដីពីសេចក្ដីថ្លែងការណ៍រួម ហើយលើកសំណើទៅកាន់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ អង្គការមនុស្សធម៌អន្តរជាតិនានា ដើម្បីជួយឧបត្ថម្ភស្ដារប្រទេសឡើងវិញ៕