មហាសន្និបាតសមាគមប្រូតែស្តង់វៀតណាម(ភាគខាង ត្បូង)
(VOVWORLD) /  
|
Vovworld- សមាគមប្រូតែស្តង់វៀតណាម(ភាគខាងត្បូង)បានរៀបចំហាសន្និបាត លើកទី៤នាថ្ងៃទី១២វិច្ឆិកាមនៅទីក្រុងហូជីមិញ។ដំណាងជិត២ពាន់នាក់ជាប៉ាស្ទ័រ
សាសនិកប្រូតែស្តង់ក៍ដូចជាថ្នាក់ដឹកនាំនៃគណះកម្មាការសាសនារដ្ឋាភិបាលវៀត
ណាមនិងគណះកម្មាការសាសនាប្រូតែស្តង់ ភាគខាងត្បូងវៀតណាមបានចូលរួម
ពិធីប្រារព្វ។នាបច្ចុប្បន្ននេះសមាគមមានសមាជិកប្រមាណ៧សែននាក់។ក្នុងដំណើរ
ធ្វើសកម្មភាពរបស់ខ្លួន អ្នកមុខអ្នកការនិងសមាជិកសមាគមភាគច្រើនបានសកម្ម
ចូលរួមចលនាពលកម្មឥលិតកម្ម ការងារកាត់បន្ថយភាពក្រីក្រ កសាងគ្រួសារ
វប្បធម៌ថ្មីនិងសកម្មភាពសម្បុរសធម៌នានារួមចំណែកយ៉ាងច្រើនក្នុងកិច្ចការកសាង
និងការពារប្រទេសជាតិ។ថ្លែងមតិនៅកាសនេះលោក Bui Thanh Haអនុប្រធាន
គណះកម្មាធិការសាសនារបស់រដ្ឋាភិបាលបានវាយតំលៃខ្ពស់ចំពោះលទ្ឋផលដែល
សមាគមប្រូតែស្តង់ទទួលបាននាពេលកន្លងទៅ។លោកជឿជាក់ថា៖ដោយទិសដៅរួម
ដំណើរជាមួយប្រទេសជាតិនៃសមាគមបណ្តាអ្នកមុខអ្នកការនិងសាសនិកប្រូតែស្តង់
នឹងបំពេញកាតព្វកិច្ចជាមួយមាតុប្រទេសប្រជាជាតិរួមចំណែកក្នុងកិច្ចការផ្លាស់ប្តូរថ្មី
ប្រទេសជាតិដើម្បីសមាគមប្រូតែស្តង់ភាគខាងត្បូងវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ
កាន់តែបានផ្សារភ្ជាប់ជាមួយប្រជាជាតិនិងទឹកដី។
មហាសន្និបាទប្រព្រឹតទៅក្នុងរយះពេល៣ថ្ងៃគឺពីថ្ងៃទី១២ដល់ទី១៥វិច្ឆិកា៕
-VOVWORLD