មហាសន្និបាតសមាគមសាសនា Cao Dai Cau Kho Tam Quan លើកទី៤
|
មហាសន្និបាតសមាគមសាសនា Cao Dai Cau Kho Tam Quan លើកទី៤ (thanhthat.caodaivn.com) |
Vovworld-នាព្រឹកថ្ងៃទី៣ឧសភានៅទីរួមខេត្ត Tam Quan ស្រុក Hoai Nhon
ខេត្ត Binh Dinh សមាគមសាសនា Cao Dai Cau Kho Tam Quan បានរៀបចំ
មហាសន្និបាតដំណាងសាសនាទាំងមូលអណាត្តិទី៤ (២០១៥-២០២០)។ ក្នុង
អំឡុងជាងពាក់កណ្ដាលសតវត្សកន្លងមក សមាគមសាសនា Cao Dai Cau Kho
Tam Quan ជានិច្ចកាលដាក់គោលមាគ៌ាកសាងមូលដ្ឋានសក្ការបូជា បណ្ដុះបណ្ដាល
កម្មាភិបាលលើស្មារតីបំរើជីវភាពរស់នៅ។ លោក Nguyen Ngoc Tan អនុប្រធាន
ក្រុមប្រឹក្សាសមាគមសាសនា Cao Dai Cau Kho Tam Quan បានឲ្យដឹងថា៖
“សមាគមសាសនាបានជួយជ្រោមជ្រែងនិងឯកភាពជាមួយអង្គការទំនាក់ទំនង
បណ្ដាសមាគមសាសនានិងអង្គការ Cao Dai សំដៅអនុវត្តសកម្មភាពសាសនាលើ
វិស័យមនុស្សធម៍សម្បុរសធម៍សង្គមបានរួមចំណែកជាមួយសង្គមបង្កើតខឿន
សន្តិភាពសុខសប្បាយសុភមង្គលនិងអរិយ្យធម៍ដើម្បីកសាងប្រទេសជាតិមួយសម្បូរ
រុងរឿង៕”