មហាសន្និបាតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយលើកទី៤
VOV -  
(VOV) /  
|
មហាសន្និបាតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយលើកទី៤ |
VOV-នាព្រឹកថ្ងៃទី១២តុលានៅក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយបានរៀបចំមហាសន្និបាតដំណាងលើកទី៤និងទទួលគ្រឿងឥស្សារិយយសពលកម្មថ្នាក់ទី១។ ដោយតួនាទីជាស្ថាប័នជំនាញអំពីការងារ
កិច្ចការបរទេសប្រជាជនរបស់ទីក្រុង ក្នុងរយៈពេល៥ឆ្នាកន្លងទៅសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយបានក្លាយទៅជាស្ពានតភ្ជាប់សំខាន់រួមចំណែកបង្កើនចំណងមិត្តភាពសាមគ្គីភាពបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យ
ជាច្រើនរវាងរដ្ឋធានីនិងបណ្ដាប្រទេសលើពិភពលោក។ នៅសន្និបាតលោក
Tuong Phi Chien លេខារងគណៈកម្មាធិការបក្សទីក្រុងហាណូយបានចាត់ទុកថា៖
“បង្កើនការងារព័ត៌មានឃោសនាផ្សព្វផ្សាយដើម្បីមិត្តភ័ក្តអន្តរជាតិនិងប្រជាជនពិភពលោកកាន់តែបានយល់ដឹងយ៉ាងត្រឹមត្រូវនិងគ្រប់គ្រាន់អំពី
ស្ថានភាពរដ្ឋធានី។ ពីនោះបង្កើនការយល់ដឹងអាកប្បកិរិយាសុឆន្ទះទំនុកទុកចិត្ត
ដើម្បីឆ្លៀតការគាំទ្រជួយឧបត្ថម្ភរបស់មិត្តភ័ក្តអន្តរជាតិចំពោះការកសាងការពារ
រដ្ឋធានី។ ទន្ទឹមនឹងនោះរួមចំណែកលើកកំពស់ការយល់ដឹងរបស់ប្រជាជន
រដ្ឋធានីគ្រប់ស្រទាប់អំពីគោលនយោបាយកិច្ចការបរទេសវៀតណាមជាមួយ
ពិភពលោក៕”
VOV
-VOV