មហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសបានបើកនៅទីក្រុង ហាណូយ

មហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសបានបើកនៅទីក្រុង ហាណូយ - ảnh 1
ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមមហាសន្និបាត
(រូបថតៈ thanhnien.vn)


(VOVworld)-មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០នៃសម្ព័ន្ធយុវជនកុម្មុយ
និស្តហូជីមិញក្រោមប្រធានបទ“សេចក្តីប្រាថ្នាយុវវ័យកសាងប្រទេសជាតិ”បានបើក
នាព្រឹកថ្ងៃទី១២នៅទីក្រុងហាណូយ។អញ្ជើញចូលរួម មហាសន្និបាតមាន អគ្គលេខា
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោកNguyen Phu Trong ប្រ
ធានរដ្ឋលោកTruong Tan Sang នាយករដ្ឋមន្រ្តី លោកNguyen Tan Dung ប្រធាន
រដ្ឋសភាលោកNguyen Sinh Hung និងតំណាងជាង១ពាន់រូបជា ថ្នាក់ដឹកនាំ អតីត
ថ្នាក់ដឹកនាំបក្ស រដ្ឋ រណៈសិរ្សមាតុភូមិវីរៈអ្នកម្តាយ វីរៈជនអ្នកបដិវត្តជើងចាស់និងតំ
ណាងយុវជនជំទង់គំរូក្នុងនិងក្រៅប្រទេសជាង១ពាន់នាក់ទៀត។

        ក្នុងបទសន្ទរកថាបើក លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នីតិ
កាលទី៩ លោកNguyen Dac Vinhបានសង្កត់ធ្ងន់ថា មហាសន្និបាតជាព្រឹត្តការណ៌
នយោបាយដ៏សំខាន់របស់យុវជនវៀតណាម គូសសញ្ញា ជំហានអាភិវឌ្ឍន៌ថ្មី១
របស់អង្គការសម្ព័ន្ធយុវជន និងចលនាយុវជនជំទង់។ បង Nguyen Dac Vinh លើក
ច្បាស់ថា៖

មហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសបានបើកនៅទីក្រុង ហាណូយ - ảnh 2
លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ
Nguyen Dac Vinh (រូបថតៈ thanhnien.vn)


         “ជាមួយនឹងសំណូមពរនៃដំណាក់កាលផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម
និងអភិវឌ្ឍន៌ ដើម្បីបុព្វហេតុឧស្សាហូបនីយម្មទំនើបភាវូបនីយកម្មប្រទេស

ជាតិ មហាសន្និបាតលើកនេះ បានអំពាវនាវ១យុវជនជំទង់វៀតណាម លើក

ត្រដែត ទង់រុងរឿងរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បន្តប្រពៃណីរបស់

បុព្វបុរស ប្តេជ្ញាចិត្តជំនះពុះពាររាល់ការលំបាកខំប្រឹងប្រែងរួមជាមួយបក្សទាំង

មូលប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីគោលដៅប្រជាជនសម្បូ

ធូធា ប្រទេសខ្លាំងមាំមុនប្រជាធិបតេយ្យ និងអរិយ្យធម៌”។

        ថ្លែងមតិនៅទីនេះ ប្រធានកណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិ វៀតណាម
លោកHuynh Dam បានសង្កត់ធ្ងន់ថា រណៈសិរ្សមាតុភូមិវៀតណាមមានមោទនភាព​
អំពីសម្ព័ន្ធយុជនកុម្មុយនិស្តហូជីមិញ។ បណ្តាជំនាន់យុវជនវៀតណាមបានពង្រីក
ប្រពៃណីស្នេហារជាតិ រួមចំណែកកសាងនិងការពារប្រទេសជាតិ៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ