មហាសន្និបាតសម្ព័ន្ធសមាគមយុវជនទូទាំងប្រទេសបានបិទបញ្ចប់ប្រកបដោយជោគជ័យ
(VOVWORLD) -នាព្រឹកថ្ងៃទី១៣ធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូ ជីមិញ លើកទី១១ អាណត្តិ ២០១៧-២០២១ បានបិទបញ្ចប់។ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិ។
មហាសន្និបាតសម្ព័ន្ធសមាគមយុវជនទូទាំងប្រទេសបានបិទបញ្ចប់ប្រកបដោយជោគជ័យ |
នាព្រឹកថ្ងៃទី១៣ធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូ ជីមិញ លើកទី១១ អាណត្តិ ២០១៧-២០២១ បានបិទបញ្ចប់។ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិ។
អង្គសន្និបាតបានអនុម័តទៅលើសេចក្ដីសម្រេចចិត្តមហាសន្និបាត។ មហាសន្និបាតក៏មានសំបុត្រផ្ញើជូនជំនាន់វ័យក្មេងវៀតណាមដោយអះអាងថាអង្គសន្និបាតបានសម្រេចខ្លឹមសារនានា ដែលបានដាក់ចេញ។ លេខាទីមួយ មជ្ឈឹមសម្ព័ន្ធសមាគមយុវជន លោក Le Quoc Phong បានសង្កត់ធ្ងន់ថា៖ ជោគជ័យនៃមហាសន្និបាតនេះ បានលើកទឹកចិត្តកម្មាភិបាល សមាជិកសម្ព័ន្ធសមាគមន៍យុវជន និងយុវជនទាំងឡាយសម្រេចភារកិច្ចនានាខាងមុខ។
លោក Le Quoc Phong ត្រូវបានអង្គប្រជុំជ្រើសតាំងជាលេខាទីមួយមជ្ឈឹមសម្ព័ន្ធសមាគមយុវជន អាណត្តិ ២០១៧-២០២២៕