មហាសន្និបាតសម្ព័ន្ធសមាគមសហគ្រិនអតីតយុទ្ធជនវៀតណាម

(VOVWORLD) - បូកសរុបអាណត្តិ ២០១៨-២០២៣ ប្រាក់ចំណូលរបស់សហគ្រាស និងសហគ្រិនក្នុងសម្ព័ន្ធសមាគមសហគ្រិនអតីតយុទ្ធជនវៀតណាម ត្រូវបានគេប៉ាន់ប្រមាណថាទទួលបានជាង ១លានពាន់លានដុង (ប្រហែល ៤២,៨ពាន់លានដុល្លារអាមេរិក) បង្កើតការងារធ្វើសម្រាប់ពលករជិត ១ លាននាក់។ 
មហាសន្និបាតសម្ព័ន្ធសមាគមសហគ្រិនអតីតយុទ្ធជនវៀតណាម - ảnh 1មហាសន្និបាតសម្ព័ន្ធសមាគមសហគ្រិនអតីតយុទ្ធជនវៀតណាម

នាព្រឹកថ្ងៃនេះ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងលើកទី ៣ នៃសម្ព័ន្ធសមាគមសហគ្រិនអតីតយុទ្ធជនវៀតណាមបានប្រព្រឹត្តិទៅជាផ្លូវការ។

បូកសរុបអាណត្តិ ២០១៨-២០២៣ ប្រាក់ចំណូលរបស់សហគ្រាស និងសហគ្រិនក្នុងសម្ព័ន្ធសមាគមសហគ្រិនអតីតយុទ្ធជនវៀតណាម ត្រូវបានគេប៉ាន់ប្រមាណថាទទួលបានជាង ១លានពាន់លានដុង (ប្រហែល ៤២,៨ពាន់លានដុល្លារអាមេរិក) បង្កើតការងារធ្វើសម្រាប់ពលករជិត ១ លាននាក់។ សម្ព័ន្ធសមាគមក៏បានរៃអង្គាសទឹកប្រាក់ជាង ២ ពាន់ពាន់លានដុង (៨៥,៧ លានដុល្លារអាមេរិករិក) ដល់ការងារសប្បុរសធម៌សង្គម។ដោយកោតសរសើរលទ្ធផលដែលសមាជិកសម្រេចបានក្នុងអាណត្តិកន្លងទៅ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានស្នើថា៖

“ពង្រីកអត្តសញ្ញាណប្រពៃណីដ៏ល្អប្រសើររបស់យុទ្ធជនកងទ័ពប្រជាជនវៀតណាមលើរណសិរ្សសេដ្ឋកិច្ច សមាជិកត្រូវប្រមូលនូវរាល់សក្តានុពល និងធនធានផ្ទៃក្នុង ហើយទាញយកផលប្រយោជន៍ពីគ្រប់ធនធាននិងគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ ការជួយឧបត្ថម្ភរបស់ក្រសួង ស្ថាប័ន អង្គភាពមជ្ឈឹម និងខេត្តក្រុងនានា; វិនិយោគប្រកបដោយប្រសិទ្ធភាពក្នុងផលិតកម្ម អាជីវកម្ម និងសេវាកម្ម និងអភិវឌ្ឍយ៉ាងរឹងមាំនូវទម្រង់សេដ្ឋកិច្ចផ្សេងៗ។ ទន្ទឹមនឹងនោះ រួមចំណែកក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល អភិវឌ្ឍន៍ប្រកបដោយចីរភាព បង្កើនការប្រើប្រាស់សមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកទេស និងបច្ចេកវិទ្យាក្នុងផលិតកម្ម អាជីវកម្មផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ