មហាសន្និបាតសហជីពវៀតណាមអាណត្តិឆ្នាំ២០១៨-២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែកញ្ញា
(VOVWORLD) - មហាសន្និបាតសហជីពវៀតណាមលើកទី១២ អាណត្តិឆ្នាំ២០១៨-២០២៣ ដោយមានប្រធានបទ « ផ្លាស់ប្តូរថ្មី ប្រជាធិបតេយ្យភាព សាមគី្គភាព និងការទទួលខុសត្រូវ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែកញ្ញា ខាងមុខ។
ប្រធានអគ្គសហព័ន្ធពលករវៀតណាម លោក Bui Van Cuong ថ្លែងមតិក្នុងពិធី |
នេះជាព្រឹត្តិការណ៍សំខាន់ៗនៃវណ្ណកម្មករនិងពលករ ដោយបើកចេញ ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អង្គការសហជីព។ មហាសន្និបាតនេះនឹងមាន តំណាងសមាជិកសហជីព កម្មករ បុគ្គលិកពលករចំនួន ៩៥០ នាក់នៅទូទាំង ប្រទេសអញ្ជើញចូលរួម។ ប្រធានអគ្គសហព័ន្ធពលករវៀតណាម លោក Bui Van Cuong បានឲ្យដឹងថា៖
«យើងនឹងដាក់ចេញនូវទិសដៅ និងគោលការណ៍ដ៏ធំ និងថ្មីថ្មោងក្នុងការធ្វើសកម្មភាពសហជីព។ កាលពីមុន សហជីពប្រទេស យើងភាគច្រើនគឺអាស្រ័យទៅលើក្របខ័ណ្ឌរដ្ឋ ហេតុដូច្នេះហើយការការពារ តំណាងសហជីបនៅមានកំរិត។ ក្នុងអាណត្តិនេះ ភារកិច្ចការពារនិងការថែទាំ តំណាងសហជីបត្រូវបានជម្រុញយ៉ាងខ្លាំងក្លា ជាពិសេសគឺថែទាំផលប្រយោជន៍ ដូចជាកម្មវិធីសុខុមាលភាពសំរាប់សមាជិកនានា ហើយបង្កើតភាពខុសៗគ្នារវាងពលករ ជាសមាជិកសហជីព និង ពលករមិនទាន់ជាសមាជិកសហជីពផងដែរ»។
ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតនេះ នាថ្ងៃទី២៦ ខែកញ្ញា នឹងប្រព្រឹត្តទៅ វេទិកានាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយតំណាងមហាសន្និបាតសហជីពវៀតណាមលើកទី១២។ នេះគឺជាឱកាសសំរាប់តំណាងនានា ដែលចូលរួមមហាសន្និបាតលើកឡើងបំណងប្រាថ្នា និងបង្ហាញពី ការបេ្តជ្ញាចិត្តរបស់ សហជីពវៀតណាមរួមជាមួយរដ្ឋាភិបាលក្នុងការខិត្តខំប្រឹងប្រែង ជម្រុញអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម៕