មហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តលើ​សេចក្តីសម្រេចចិត្ត​ ហាមឃាត់​ការដាក់​ពង្រាយសព្វាវុធ​ក្នុងលំហអវ​កាស

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី ៧ ខែធ្នូ បានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ដែលរុស្ស៊ីបានស្នើឡើង ដើម្បីហាមឃាត់ការដាក់ពង្រាយសព្វាវុធដំបូងគេក្នុងលំហអវកាស។ 
មហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តលើ​សេចក្តីសម្រេចចិត្ត​ ហាមឃាត់​ការដាក់​ពង្រាយសព្វាវុធ​ក្នុងលំហអវ​កាស - ảnh 1ទិដ្ឋភាពនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

គំនិតផ្តួចផ្តើមរបស់រុស្ស៊ីបានទទួលសម្លេងគាំទ្រចំនួន ១២២ សំឡេងប្រឆាំងចំនួន ៥០ និងអនុប្បវាទចំនួន៤ ។

សេចក្តីសម្រេចចិត្ត ដែលមានឈ្មោះថា "មិនដាក់ពង្រាយអាវុធដំបូងនៅក្នុងលំហអវកាស" បានដាស់តឿនឱ្យសមាជិកអង្គការសហប្រជាជាតិទាំងអស់ ជាពិសេសប្រទេសដែលមាន "សមត្ថភាពក្នុងលំហអវកាស" ពិចារណាលើលទ្ធភាព "ជំរុញការប្តេជ្ញានយោបាយឱ្យបានសមស្រប មិនក្លាយជាប្រទេសដំបូងគេដែលដាក់ពង្រាយសព្វវុធក្នុងលំហអវកាស"។

យោងតាមឯកសារនោះ មហាសន្និបាតអង្គការសហប្រជាជាតិនឹងដាស់តឿនជំរុញឱ្យមានសកម្មភាពជាក់ស្តែង ដោយឈរលើមូលដ្ឋាននៃសេចក្តីព្រាងសន្ធិសញ្ញាដែលបានធ្វើបច្ចុប្បន្នភាព ស្តីពីការហាមឃាត់ការដាក់ពង្រាយអាវុធនៅក្នុងលំហអវកាស។ សេចក្តីព្រាងសន្ធិសញ្ញានេះត្រូវបានចិន និងរុស្ស៊ី បង្ហាញនៅក្នុងសន្និសីទស្តីពីការរំសាយសព្វាវុធឆ្នាំ ២០០៨ សំដៅការពារហានិភ័យនៃការរត់ប្រណាំងសព្វាវុធនៅក្នុងលំហអវកាស ហើយបានចាត់ទុកថា នេះគឺជាកិច្ចការបន្ទាន់មួយ៕

.  

ប្រតិកម្មទៅវិញ

ផ្សេងៗ