មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣៖ អ៊ីរ៉ង់រិះគន់លទ្ធិភេរវកម្ម សេដ្ឋកិច្ចនិយមរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ២៦ ខែកញ្ញា ថ្លែងមតិនៅ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣ នៅទីក្រុងញូវយ៉កនោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រឆាំងជំទាស់ចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រទេសខ្លួន ហើយចាត់ទុកថានេះគឺជាសកម្មភាពនៃលទ្ធិភេរវកម្ម សេដ្ឋកិច្ចនិយម។
មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣៖ អ៊ីរ៉ង់រិះគន់លទ្ធិភេរវកម្ម សេដ្ឋកិច្ចនិយមរបស់អាមេរិក - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump  និង ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani

ថ្នាក់ដឹកនាំអ៊ីរ៉ង់បានសង្តត់ថា សន្ដិសុខលើពិភពលោកកំពុងរងការគំរាមកំហែង ខណៈដែលប្រទេសមួយចំនួនមាន អាកប្បកិរិយាមើលងាយ និង"មិនគោរពតម្លៃ និងបទបញ្ញត្តិអន្តរជាតិ។ លោកប្រធានាធិបតី Rouhani បន្តរិះគន់ សុន្ទរកថារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលកំពុងរិះរកវិធី"ផ្តួលរំលំ" គណៈដឹកនាំអ៊ីរីរ៉ង។

ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្តរវាងអ៊ីរ៉ង និងប្រទេសមហាអំណាចនានានៅលើពិភពលោក ដែលមានឈ្មោះពេញគឺផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) នោះ លោកប្រធានាធិបតី Rouhani បានអះអាងតេអេរ៉ង់បានអបអរសាទរចំពោះការដែលសហគមន៍អន្តរជាតិប្រឆាំងជំទាស់នឹងការដកខ្លួនចេញពី JCPOA ដោយមិនស្របច្បាប់របស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ