មហាសន្និបាតអង្គការសហប្រជាជាតិ​អនុម័តលើសេចក្ដីសម្រេចចិត្ត​ដើម​ដំបូងរបស់វៀតណាម

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែធ្នូ បានអនុម័តលើសេចក្តីសម្រេចចិត្ត ស្ដីពីការបង្កើតទិវាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតអន្តរជាតិនៅថ្ងៃទី ២៧ ខែធ្នូ ជារៀងរាល់ឆ្នាំ។ 
មហាសន្និបាតអង្គការសហប្រជាជាតិ​អនុម័តលើសេចក្ដីសម្រេចចិត្ត​ដើម​ដំបូងរបស់វៀតណាម - ảnh 1 មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែធ្នូ បានអនុម័តលើសេចក្តីសម្រេចចិត្ត ស្ដីពីការបង្កើតទិវាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតអន្តរជាតិនៅថ្ងៃទី ២៧ ខែធ្នូ

នេះគឺជាសេចក្ដីសម្រេចចិត្ត ដើមដំបូងរបស់មហាសន្និបាត អង្គការ សហប្រជាជាតិលើវិស័យនេះ ព្រមទាំងជាសេចក្ដីសម្រេចចិត្ត ដើមដំបូង ដែលត្រូវបានវៀតណាមលើកសំណើរ ចរចា ហើយត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិធ្វើការអនុម័ត។ ការលើកសំណើរនេះរបស់ វៀតណាមទទួលបានការគាំទ្រ ពីសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ដោយអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិក អង្គការនៅក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការក្នុងតំបន់ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវ បុគ្គល និងអ្នកពាក់ព័ន្ធដទៃទៀត ប្រារព្ធទិវា ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតអន្តរជាតិជារៀងរាល់ឆ្នាំ សំដៅបង្កើនការយល់ដឹងអំពីការបង្ការ ទប់ស្ដាត់ជំងឺ ដើម្បីត្រៀមរៀបចំ និងសម្របសម្រួលឲ្យល្អជាងទៀតលើបញ្ហានេះនៅគ្រប់កម្រិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ