មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តទី ២ ស្តីពីជំងឺរាតត្បាត COVID-19
(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើ សេចក្តីសម្រេចចិត្តមួយដោយអំពាវនាវឱ្យមានវិធីសាស្រ្តអភិក្រមចំពោះវ៉ាក់សាំងគ្រប់ប្រភេទណាមួយនាពេលអនាគត ដែលត្រូវបានបង្កើតឡើងដើម្បីបង្ការនិងទប់ស្កាត់នឹង វីរុស SARS-CoV-2
កិច្ចប្រជុំមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិក (រូបថតៈ AFP / TTXVN) |
នាថ្ងៃទី ២០ ខែមេសា ប្រទេសជាសមាជិកចំនួន ១៩៣ របស់មហា សន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តមួយដោយអំពាវនាវឱ្យមានវិធីសាស្រ្តអភិក្រម “ យុត្តិធម៌ ប្រសិទ្ធភាព និងទាន់ពេលវេលា” ចំពោះវ៉ាក់សាំងគ្រប់ប្រភេទណា មួយនាពេលអនាគត ដែលត្រូវបានបង្កើតឡើងដើម្បីបង្ការនិងទប់ស្កាត់នឹង វីរុស SARS-CoV-2 ដែលបង្កជំងឺរលាកផ្លូវដង្ហើម COVID-19 ។
សេចក្តីសម្រេចចិត្តនេះក៏បង្ហាញច្បាស់អំពីតួនាទីជាគន្លឹះរបស់អង្គការសុខភាពពិភពលោក ដែលកំពុងរងការរិះគន់ពីសហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិចស្តីពីវិធីដោះស្រាយវិបត្តិសុខភាពដែលបណ្តាលមកពី ជំងឺរាតត្បាត COVID-19 ផងដែរ៕