មហាសន្និបាតអង្គការសហប្រជាជាតិ​អនុម័តលើ​សេចក្តីសម្រេចចិត្ត​អបអរសាទរ​កិច្ចព្រមព្រៀងស្តីពីមហាសមុទ្រ

(VOVWORLD) - ក្នុងកិច្ចប្រជុំនាថ្ងៃទី១ សីហា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានអបអរសាទរការអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀង BBNJ ដោយគូសសញ្ញានៃការចរចាដ៏លំបាក និងស្មុគស្មាញក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងទៅ។
មហាសន្និបាតអង្គការសហប្រជាជាតិ​អនុម័តលើ​សេចក្តីសម្រេចចិត្ត​អបអរសាទរ​កិច្ចព្រមព្រៀងស្តីពីមហាសមុទ្រ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ

ដោយមានការគាំទ្រពីប្រទេសចំនួន ១៥០ ក្នុងចំណោមប្រទេសជាសមាជិកទាំង១៩៣ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកិច្ចព្រមព្រៀងអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ជីវចម្រុះនៅតំបន់ក្រៅដែនយុត្តាធិការជាតិ (ហៅម្យ៉ាងទៀតថាកិច្ចព្រមព្រៀង BBNJ ឬកិច្ចព្រមព្រៀងស្តីពីមហាសមុទ្រ) ។

ក្នុងកិច្ចប្រជុំនាថ្ងៃទី១ សីហា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានអបអរសាទរការអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀង BBNJ ដោយគូសសញ្ញានៃការចរចាដ៏លំបាក និងស្មុគស្មាញក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងទៅ។ តាមនោះមហាសន្និបាតបានឯកភាពលើសំណើរៀបចំ ថវិកាសំដៅធានាថាកិច្ចព្រមព្រៀងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងកំណត់កាលបរិច្ឆេទចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃទី ២០ ខែកញ្ញាខាងមុខ។ ថ្លែងនៅក្នុងកិច្ចប្រជុំ ប្រទេសទាំងអស់បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះសេចក្ដីសម្រេចចិត្ត ហើយបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង BBNJ គឺជាជ័យជំនះនៃកិច្ចខិតខំប្រឹងប្រែងការទូត និងពហុភាគីនិយម។ ប្រទេសជាច្រើនបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាការអនុវត្តឯកសារ សំដៅអភិរក្ស និង ប្រើប្រាស់ប្រកបដោយនិរន្តរភាពដែនសមុទ្រដែនស្ថិតក្រៅដែនយុត្តាធិការជាតិដើម្បីពង្រឹងថែមទៀតក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយសម្រាប់សកម្មភាពទាំងអស់នៅសមុទ្រ ក្នុងនោះ មាន UNCLOS ធម្មនុញ្ញនៃមហាសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ