មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តអំពាវនាវឱ្យ សហរដ្ឋអាមេរិកបញ្ឈប់ការហ៊ុមព័ទ្ធលើគុយបា

(VOVWORLD) - សេចក្ដីសម្រេចចិត្តមានចំណងជើងថា “ភាពចាំបាច់នៃការបញ្ឈប់ការហ៊ុមព័ទ្ធផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលសហរដ្ឋអាមេរិកដាក់លើប្រទេសគុយបា”។ 

មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តអំពាវនាវឱ្យ សហរដ្ឋអាមេរិកបញ្ឈប់ការហ៊ុមព័ទ្ធលើគុយបា - ảnh 1និស្សិតមើលរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez ថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា តាមកញ្ចក់ទូរទស្សន៍នៅសាកលវិទ្យាល័យ Havana ក្នុងទីក្រុង Havana ប្រទេសគុយបា។ (រូបថត៖ Reuters)
មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣ ខែវិច្ឆិកា បានអនុម័តលើ សេចក្តីសម្រេចចិត្តដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការហ៊ុមព័ទ្ធលើគុយបា។ សេចក្ដីសម្រេចចិត្តមានចំណងជើងថា “ភាពចាំបាច់នៃការបញ្ឈប់ការហ៊ុមព័ទ្ធផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលសហរដ្ឋអាមេរិកដាក់លើប្រទេសគុយបា”។ សេចក្ដីសម្រេចចិត្តទទួលបានសម្លេងគាំទ្រចំនួន ១៨៥ ប្រេស៊ីលនិងអ៊ុយក្រែន បាន បោះឆ្នោតសម្លេងអនុប្បវាទ ហើយមានតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបាន បោះឆ្នោតសម្លេងប្រឆាំងប៉ុណ្ណោះ។ នេះជាឆ្នាំទី៣០ជាប់ៗគ្នាហើយដែលសេចក្ដី សម្រេចចិត្តនេះត្រូវបានអនុម័តនៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ថ្លែងនៅក្នុង សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឲ្យដឹងថា បទហ៊ុំព័ទ្ធរបស់សហរដ្ឋអាមេរិកបានជះឥទ្ធិពល ដូចនឹងជំងឺរាតត្បាតជាអចិន្ត្រៃយ៍មួយអញ្ចឹង ហើយបានបង្កឡើងការខាតបង់រហូតដល់ ១៥០ ពាន់លានដុល្លារអាមេរិក ទៅលើសេដ្ឋកិច្ចគុយបាក្នុងរយៈពេល ៦០ ឆ្នាំកន្លង មកនេះ។ រដ្ឋមន្ត្រីការបរទេសគុយបាបានហៅបទហ៊ុំមព័ទ្ធរបស់សហរដ្ឋអាមេរិក ជា សកម្មភាពនៃសង្គ្រាមសេដ្ឋកិច្ចក្នុងគោលដៅរារាំងគុយបាពីការទទួលបានប្រភព ហិរញ្ញវត្ថុ កាត់បន្ថយសមត្ថភាពរបស់រដ្ឋាភិបាលគុយបាក្នុងការបំពេញតម្រូវការរបស់ ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ