មហាសន្និបាតអង្គការសហប្រជាជាតិអំពាវនាវរកដំណោះស្រាយសម្រាប់បញ្ហាអ៊ុយក្រែនដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ
(VOVWORLD) - នាថ្ងៃទី ២៣ ខែកុម្ភៈ មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បានបើក សម័យប្រជុំពេញអង្គស្តីពីស្ថានភាពនៅអ៊ុយក្រែន ដោយមានការចូលរួមពីប្រទេស សមាជិកជិត២០០។
អគ្គលេខាធិការអ.ស.ប លោក Antonio Guterres។ (រូបថត៖ Xinhua/VNA) |
ថ្លែងនៅក្នុងសម័យប្រជុំ អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បាន ព្រមានថា ពិភពលោកកំពុងប្រឈមមុខនឹងពេលវេលាដ៏គ្រោះថ្នាក់បំផុត។ នេះគឺជា ពេលវេលាដែលភាគីទាំងអស់ត្រូវរក្សាភាពអត់ធ្មត់ ហើយកាត់បន្ថយភាពតានតឹង កុំ រុញច្រានស្ថានការណ៍ឲ្យគ្រោះថ្នាក់ខ្លាំងពេកនោះទេ ហើយទន្ទឹមនឹងនោះ អំពាវនាវ ឱ្យមានបទឈប់បាញ់និងការសន្ទនា ដើម្បីបញ្ចៀសសង្គ្រាម។ លោកបានស្នើឲ្យភាគីនានាគួរតែផ្អែកលើមាត្រា ៣៣ នៃធម្មនុញ្ញអ.ស.ប ដើម្បីដោះស្រាយជម្លោះ ការខ្វែង គំនិតដោយសន្តិវិធី។
លោកអគ្គលេខាធិការអ.ស.បបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការ វិវឌ្ឍន៍ទាក់ទងនឹងការទទួលស្គាល់របស់រុស្ស៊ីចំពោះឯករាជ្យភាពនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ស្វ័យប្រកាស និងសាធារណរដ្ឋប្រជាមានិត Luhansk (LPR) ស្វ័យប្រកាស នៅ Donbass ភាគខាងកើតអ៊ុយក្រែន។ តាមនោះ លោកបានសង្កត់ ធ្ងន់លើគោលការណ៍សមភាពអំពីអធិបតេយ្យភាព បូរណ ភាពទឹកដី និងឯករាជ្យ នយោបាយរបស់ប្រទេសសមាជិក អ.ស.បទាំងអស់។ លោកអគ្គលេខាធិការ Guterres ក៏បានបញ្ជាក់ផងដែរថា អ.ស.ប គាំទ្រចំពោះប្រជាជនអ៊ុយក្រែន ជាពិសេសក្នុង បរិបទដែលប្រជាជនអ៊ុយក្រែនរហូតដល់២ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ ព្រមទាំងព្រមានថា ប្រសិនបើជម្លោះនៅតែបន្តហើយឡើងជណ្ដើរបន្ថែមទៀត ផល វិបាកមនុស្សធម៌នឹងកាន់តែធ្ងន់ធ្ងរក្នុងអំឡុងច្រើនឆ្នាំខាងមុខ៕