មហាសន្និបាតអន្តរសភាពិភពលោកលើកទី ១៣១ បានបិទបញ្ចប់
|
មហាសន្និបាតអន្តរសភាពិភពលោកលើកទី ១៣១ បានបិទបញ្ចប់ (Image: VOV) |
(VOVworld) – នាថ្ងៃទី ១៦ តុលា សម័យប្រជុំពេញអង្គចុងក្រោយរបស់មហាសន្និបាត អន្តរសភាពិភពលោកលើកទី ១៣១ បានប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីស ក្រោយ
រយៈពេល ៤ ថ្ងៃធ្វើការ។ ថ្លែងមតិក្នុងសម័យបិទបញ្ចប់កិច្ចប្រជុំអនុប្រធានរដ្ឋសភា
វៀតណាម លោកស្រី Tong Thi Phong បានអះអាងថា៖ មហាសន្និបាតអន្តរសភា IPU
លើកទី ១៣១ បានបិទបញ្ចប់ប្រកបដោយជោគជ័យតាមផែនការដែលត្រូវបានដាក់
ចេញដោយមានការពិភាក្សាដ៏ស្មោះត្រង់និងមានប្រសិទ្ធភាព។ សមាជិកសភារបស់
Bangladesh លោក Saber Chowdhury ត្រូវបានជាប់ឆ្នោតធ្វើជាប្រធាននៃមហាសន្និបាត
IPU លើកទី ១៣២។ ស្តីអំពីមហាសន្និបាត IPU លើកទី ១៣២ ខាងមុខដែលវៀតណាម
ដើរតួនាទីប្រទេសម្ចាស់ផ្ទះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានលើកច្បាស់ថា៖
“ឆ្នាំ ២០១៥ គឺជារបត់សំខាន់មួយក្នុងកាលៈទេសៈសហគមន៍អន្តរជាតិបូកសរុប ដំណើរការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហរត្សរបស់ អ.ស.ប. និងត្រៀមរៀបចំ ឈានឡើងដំណើរការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព។ នេះក៏ជាពេលវេលា សមស្របដើម្បីសមាជិកសភាគ្រប់រូបបង្ហាញយ៉ាងច្បាស់លាស់នូវតួនាទី សម្លេង និងទស្សនៈរបស់ខ្លួន។ ដោយហេតុនេះ យើងខ្ញុំបាននាំចេញប្រធានបទពិភាក្សារួមនៃ មហាសន្និបាត IPU លើកទី ១៣២ គឺ “សភានិងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ចីរភាព
ក្រោយឆ្នាំ ២០១៥។”
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ក៏បានសង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាមទទួលរៀបចំមហាសន្និបាតលើកទី ១៣២ គឺជាមោទនភាពដ៏ សំខាន់ដែលបង្ហាញនូវការចូលរួមយ៉ាងសកម្មនិងការទទួលខុសត្រូវរបស់រដ្ឋសភា វៀតណាមក្នុងបណ្ដាសកម្មភាពរបស់ IPU និយាយដោយឡែកនិងរបស់សហគមន៍
អន្តរជាតិ និយាយារួម៕