មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៦បានប្រារព្វនៅម៉ាឡេស៊ី
(VOVworld)-នាព្រឹកថ្ងៃទី៨កញ្ញានៅក្រុង Kuala Lumpur របស់ម៉ាឡេស៊ី មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៦ (AIPA-36)បានប្រារព្វដោយ មហោឡារឹកដោយប្រធានបទ “តភ្ជាប់សហគមន៍អាស៊ានដើម្បីប្រជាជន យកប្រជាជនធ្វើជាមជ្ឈមណ្ឌលឆ្ពោះទៅភាពសុក្រិត”។ចូលរូម AIPA 36 លើកនេះមានគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក AIPA។ គណៈ ប្រតិភូវៀតណាមដឹកនាំដោយលោកអនុប្រធានរដ្ឋសភា លោក Huynh
Ngoc Son។ ថ្លែងមតិក្នុងពិធីបើក លោក Amin Haji Mulia ប្រធាន AIPA 36
និងជា ប្រធានសភាពជាន់ទាបម៉ាឡេស៊ី បានអះអាងថា ការដាក់បញ្ចូល
ជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំអាស៊ាននិង AIPA ឲ្យក្លាយទៅជាសន្និសីទ
ជាផ្លូវការ នឹង រួមចំណែកបង្កើនការចូលរួមរបស់ AIPA និងកិច្ចការទាក់ទិន
នានារបស់អា ស៊ានផងដែរ៕