(VOVWORLD) - តាមសំណើររបស់ប្រទេសអារ៉ាប់និងអ៊ីស្លាមនានា នាថ្ងៃទី២១ ធ្នូ មហា សន្និបាតអ.ស.បនឹងរៀបចំសម័យប្រជុំពិសេសជា
បន្ទាន់អំពីសេចក្ដីសំរេចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។
ទីក្រុង Jerusalem (រូបថត៖ Reuters)
|
នៅសម័យប្រជុំនេះ មហាសន្និបាតនឹងបោះឆ្នោតលើពង្រាងសេចក្ដីសំរេចចិត្តដែលអំពាវនាវឲ្យ
លោក Trump ដកសេចក្ដីប្រកាសពោលខាងលើ។
ប្រទេសនិងអង្គការជាច្រើនលើពិភពលោកនៅបន្តឡើងសម្លេងរិះគន់អាមេរិក ក្រោយពី
វ៉ាស៊ីនតោនបោះឆ្នោតសម្លេងវេតូលើពង្រាងសេចក្ដីសំរេចចិត្តលើកឡើងដោយអេហ្ស៊ីប ស្ដីពីទីតាំង
ភូមិសាស្ត្ររបស់ Jerusalem ក្នុងការបោះឆ្នោតនៅក្រុមប្រឹក្សាអ.ស.បនាថ្ងៃទី១៨ ធ្នូ កន្លងទៅ។
ទាក់ទិនដល់បញ្ហានេះ នាថ្ងៃទី១៩ ធ្នូ នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតរដ្ឋប៉ាឡេស្ទីនប្រចាំ
វៀតណាមលោក Saadi Salama បានរៀបចំជំនួបប្រាស្រ័យសារព័ត៌មានស្ដីពីបម្រែបម្រួលនាពេល
ថ្មីៗនេះនៅមជ្ឈឹមបូព៌ាទាក់ទិនដល់គោលជំហរថ្មីរបស់អាមេរិកអំពី Jerusalem។ ឯកអគ្គរដ្ឋទូតលោក
Saadi Salama អះអាងថា Jerusalemជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីតំបន់ដែនដី
ដែលត្រូវទន្ទ្រានកាន់កាប់របស់រដ្ឋប៉ាឡេស្ទីន។ ប៉ាឡេស្ទីនស្វាគមន៍ការសន្យារបស់សហគមន៍
អន្តរជាតិចំពោះច្បាប់អន្តរជាតិនិងសិទ្ធិនានារបស់ជនប៉ាឡេស្ទីន៕