|
ប្រធានថ្មីរបស់មហាសន្និបាត អ.ស.បនីតិកាលទី៧១លោក Peter Thompson (នៅកណ្ដាល)អញ្ជើញជាអធិបតីកិច្ចប្រជុំ (រូបថត៖Xinhua/TTXVN) |
(VOVworld) - នាថ្ងៃទី១៣ កញ្ញា សម័យប្រជុំលើកទី៧១របស់មហាសន្និបាត
អ.ស.បបានប្រារព្ធឡើងដោយមានការចូលរួមរបស់ប្រទេសសមាជិកទាំង១៩៣ និង
អង្គការអន្តរជាតិជាច្រើនទៀត ក្រោមអធិបតីភាពរបស់ប្រធានមហាសន្និបាតអ.ស.ប
នីតិកាលទី៧១លោក Peter Thompson និងអគ្គលេខាធិការអ.ស.ប លោក Ban Ki-
moon។អញ្ជើញថ្លែងសន្ទរកថាប្រារព្ធកិច្ចប្រជុំ លោក Peter Thompson ដែលជាអ្នក
ការទូតជើងចាស់នៃប្រទេស Fiji បានសង្កត់ធ្ងន់ទៅលើ សារសំខាន់និងអត្ថន័យនៃ
របៀបវារៈស្ដីអំពីការអភិវឌ្ឍន៍ដោយនិរន្តរភាពដល់ ឆ្នាំ២០៣០ និងកិច្ចព្រមព្រៀង
ប៉ារីសស្ដីអំពីការទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុ។លោកសន្យាថា នឹងលើក
ទឹកចិត្តមហាសន្និបាតយកចិត្តទុកដាក់ពិសេស ដល់បញ្ហាសិទ្ធិមនុស្សនៅក្នុង
សម័យប្រជុំលើកទី៧១នេះ។ក្រៅពីនោះ លោកប្រធាន ថ្មីរូបនេះក៏បានសន្យាថា
នឹងខំប្រឹងប្រែងស្វែងរកវិធានការថ្មីដើម្បីដោះស្រាយ ជំលោះជាយូរមកហើយ
តស៊ូប្រឆាំងលទ្ធិភេរវកម្ម កែលំអរការគ្រប់គ្រងរលកជន ចំណាកស្រុក ព្រមទាំង
ដោះស្រាយជំលោះមនុស្សធម៌លើពិភពលោកផងដែរ៕