មហាសន្និបាតអ.ស.បអនុម័តអតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់ Antonio Guterres កាន់ដំណែងអគ្គលេខាធិការអ.ស.ប
|
លោក លោក Atonio Guterres នៅក្នុងសន្នុិសីទកាសែតនៅLisbon ព័រទុយហ្គាល់ នាថ្ងៃទី៦តុលា |
(VOVworld)-នាថ្ងៃទី១៣តុលា មហាសន្និបាតអ.ស.បបានអនុវត្តសម័យប្រជុំពេញអង្គ
ដោយអនុម័តលើសំណើររបស់ក្រុមប្រឹក្សាសន្តិសុខជ្រើសតាំង អតីតនាយករដ្ឋមន្រ្តី
ព័រទុយហ្គាល់ លោក Antonio Guterres កាន់ដំណែងអគ្គលេខាធិការអ.ស.ប ជំនួស
អគ្គលេខាធិការ លោក Ban Ki-moon ដែលនឹងផុតអាណត្តិនាចុងឆ្នាំ២០១៦នេះ។ ក្នុង
បទសន្ទរកថាបញ្ចប់សម័យប្រជុំពេញអង្គនេះ អគ្គលេខាធិការអ.ស.បទើបនឹងទទួល
បានការអនុម័តលោក Antonio Guterres បានសម្តែងការសន្យាថា នឹងបម្រើប្រទេស
ទាំងអស់ជាសមាជិកអ.ស.បដោយភាពយុត្តិធម៍ដោយឈរលើគោលការណ៍ដែល
បានចែងច្បាស់ក្នុងធម្មនុញ្ញអ.ស.ហ។ ក្នុងឱកាសនេះដែរ ប្រធានមហាសន្និបាតអង្គ
ការសហប្រជាជាតិរួមទាំងតំណាងក្រុមប្រទេសនៅអ.ស.បបានថ្លែងបទសន្ទរកថា
ស្វាគមន៍លោក Atonio Guterres ដែលទទួលដំណែងជាអគ្គលេខាធិការទី៩របស់
អ.ស.បជាផ្លូវការ៕