ម៉ូហ្សំប៉ិកសន្យាការពារសុវត្ថិភាពសំរាប់វិនិយោគិនវៀតណាម
|
ម៉ូហ្សំប៉ិកសន្យាការពារសុវត្ថិភាពសំរាប់វិនិយោគិនវៀតណាម |
(VOV)_ម៉ូហ្សំប៉ិក បានសន្យាការពារសុវត្ថិភាពសំរាប់វិនិយោគិន Viettel និង
សន្តិសុខសំរាប់សហគមន៍ជនវៀតណាមនៅទីនេះ។ នេះគឺជាបទថ្លែងមតិរបស់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ម៉ូហ្សំប៉ិក លោក Jaime Monteiro ក្នុងជំនួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូហ្សំប៉ិក លោក Nguyen Van Trung នៅទីក្រុង
Maputo ម៉ូហ្សំប៉ិក នាថ្ងៃទី៣ កក្កដាកន្លងទៅ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត
Nguyen Van Trung បានអះអាងថា៖ វៀតណាមយកចិត្តទុកដាក់ជាច្រើនចំពោះ
កិច្ចសហប្រតិបត្តិការរវាងផ្នែកនគរបាលនៃប្រទេសទាំងពីរ ។ក្នុងឆ្នាំ ២០១៥នេះ
វៀតណាមនឹងបន្តទទួលប៉ូលិស្តម៉ូហ្សំប៉ិកចំនួន៥០នាក់មកសិក្សាររៀនសូត្រនៅ
វៀតណាម។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ូហ្សំប៉ិក ក៏បានវាយតំលៃខ្ពស់ចំពោះ
លទ្ធផលសហប្រតិបត្តិការរវាងក្រសួងនគបាលនៃប្រទេសទាំងពីរផងដែរ៕