មហោស្រព “ចម្រៀងណាត់ជួបទន្លេទាំង ៩” លើកទី១៨
(VOVWORLD) - ការសម្តែងនៃមហោស្រព “ចម្រៀងណាត់ ជួបទន្លេទាំង ៩” គឺជាសកម្មភាពវប្បធម៌ និងសិល្បៈ ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង ឆ្លាស់គ្នានៅតាមខេត្ត-ក្រុងក្នុងតំបន់ ដីសណ្តទន្លេ Cuu Long។
ទិដ្ឋភាពពិធីបើក (រូបថត៖ កាសែត Dong Khoi) |
នាយប់ថ្ងៃទី១៨ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌និងរោងកុនខេត្ត Ben Tre នាយកដ្ឋានវប្បធម៌មូលដ្ឋាន - ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បើកមហោស្រព “ចម្រៀងណាត់ជួបទន្លេទាំង ៩” លើកទី ១៨ ឆ្នាំ២០២២។
ការសម្តែងនៃមហោស្រព “ចម្រៀងណាត់ជួបទន្លេទាំង ៩” គឺជាសកម្មភាពវប្បធម៌ និងសិល្បៈ ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង ឆ្លាស់គ្នានៅតាមខេត្ត-ក្រុងក្នុងតំបន់ ដីសណ្តទន្លេ Cuu Long។ មហោស្រពឆ្នាំនេះ ក្រោមប្រធានបទ “ទីណាត់ជួបនៃទន្លៃទាំង៩” ដោយមានការចូលរួមពីអង្គភាពចំនួន ១៣ រួមមានៈ Soc Trang; Vinh Long; Kien Giang; Long An; Tien Giang; An Giang; Hau Giang; Bac Lieu; Ca Mau; Tra Vinh; ទីក្រុង Can Tho; សាកលវិទ្យាល័យ Can Tho និង Ben Tre។
មហោស្រពនេះរួមចំណែកណែនាំសកម្មភាពវប្បធម៌និងសិល្បៈពិសេស ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅនិងផលិតកម្មរបស់ប្រជាជននៅតាមខេត្ត ក្រុងក្នុងតំបន់។ ក្នុងពេលជាមួយគ្នានេះ ផ្សព្វផ្សាយនិងណែនាំរូបភាពប្រជាជននិងវប្បធម៌នៃខេត្ត ក្រុងក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ទៅកាន់សាធារណៈជនក្នុង និងក្រៅប្រទេស។ មហោស្រពនេះក៏ជាឱកាសសម្រាប់សិល្បករ សិល្បការិនី តន្ត្រីករ ... ផ្លាស់ប្តូរ សិក្សា និងអភិវឌ្ឍន៍ជំនាញក្នុងការនិពន្ធ ការរៀបចំកម្មវិធី និងការសម្តែងសិល្បៈ រួមចំណែកក្នុងការតម្រង់ទិសសកម្មភាពវប្បធម៌ និងសិល្បៈក្នុងមូលដ្ឋាន អភិរក្ស និងផ្សព្វផ្សាយទម្រង់សិល្បៈប្រពៃណីពិសេសនៃតំបន់៕