មហោស្រពកាសែត L’humanité ២០១២
នាយប់ថ្ងៃទី ១៥ កញ្ញា នៅសួនឧទ្យាន La Courneuve ជាយទីក្រុងបារីស(បារាំង) ត្រូវបានប្រព្រឹត្តទៅ មហោស្រពកាសែត L’humanité ២០១២ ដោយគណះបក្ស កុម្មុយនីស្តបារាំងរៀបចំឡើង ជាមួយការចូលរួមរបស់គណបក្សឆ្វែងនិយមនានាលើ
ពិភពលោក។ មហោស្រពឆ្នាំនេះ ដោយមានប្រធានបទ៖ ផ្លាស់ប្តូរ ស្នីទ្ធស្នាល និង សាមគ្គីភាព ប្រព្រឹត្តទៅក្នុងរយះពេល ៣ថ្ងៃ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ កញ្ញា ជាមួយ
សកម្មភាពជាច្រើន ដូចជា៖តាំងពិព័រណ៍ ពិភាក្សា សម្ដែងសិល្បះ…។ល។ ថ្លែងមតិ
នៅទីនេះ លោក Pham Ba Thinh អគ្គនិពន្ធនាយករង កាសែត Nhan Dan (វៀតណាម)
បានប្រគល់ជូនមេដាយអនុស្សាវរីយ៍ ដល់មិត្តបារាំងនិងវៀតណាមចំនួន ៤នាក់
ដោយសារ មានការតភ្ជាប់ ជួយឧបត្ថម្ភបណ្ដាស្ថាប័នដំណាងរបស់វៀតណាមនៅបារាំង ពិសេសគឺកាសែត Nhan Dan ។ លោកស្រី Helene Luc ប្រធានសមាគមនិត្ត
ភាពបារាំង-វៀតណាម បានថ្លែងមតិ ថា៖
“ប្រទេសវៀតណាម ប្រហែលជិតស្និទ្ធជាមួយខ្ញុំអស់១ជីវិត។ ពីពេលអាយុ ១៥ឆ្នាំ
ខ្ញុំបានចុះផ្លូវ ទៅដង្ហែរប្រឆាំងសង្គ្រាមនៅវៀតណាម និងរហូតមកដល់ឥឡូវនេះ ខ្ញុំនៅតែស្រឡាញ់ប្រទេសមិត្តណាស់។ យើងខ្ញុំនឹងបន្តផ្ដល់សេចក្ដីស្នេហ៍នោះ អោយបណ្ដាជំនាន់កូន ចៅរបស់ខ្លួនតទៅទៀត៕”
|
មហោស្រពកាសែត L’humanité ២០១២ (http://www.tinmoi.vn) |