មហោស្រពកាសែតទូទាំងប្រទសឆ្នាំ ២០១៩​ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥​ដល់ថ្ងៃទី​១៧ ខែមិនា

(VOVWORLD) -មហោស្រពកាសែតទូទាំងប្រទសឆ្នាំ ២០១៩ ត្រូវបានរៀបចំឡើងសំដៅអបអរសាទរព្រឹត្តិការណ៍ធំៗក្នុងឆ្នាំ ២០១៩ និងរាល់សមិទ្ធិផលរបស់ប្រទេសជាតិក្នុងដំណើរការផ្លាស់ប្ដូរថ្មី លើកត្រដែតនូវសមិទ្ធិផល ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់សារព័ត៌មានបដិវត្តន៍វៀតណាម 
មហោស្រពកាសែតទូទាំងប្រទសឆ្នាំ ២០១៩​ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥​ដល់ថ្ងៃទី​១៧ ខែមិនា - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Hoang Vinh Bao (ឆ្វេង) និងជាអនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាមលោក Ho Quang Loi បានធ្វើជាអធិបតីក្នុងសន្និសីទកាសែត (រូបថត៖ Kinhtedothi.vn) ។

មហោស្រពកាសែតទូទាំងប្រទសឆ្នាំ ២០១៩ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី១៧ ខែមិនា នៅសារមន្ទីរទីក្រុងហាណូយ ដោយប្រធានបទ "សារព័ត៌មានវៀតណាមផ្លស់ប្ដូរថ្មី ថ្នៃប្រឌិត ទទួលខុសត្រូវ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជន" ។ ព្រឹត្តិការណ៍នេះត្រូវបានសមាគមអ្នកកាសែតវៀតណាម គណកម្មការឃោសនាអប់រំមជ្ឈឹម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំឡើង។

មហោស្រពកាសែតទូទាំងប្រទសឆ្នាំ ២០១៩ ត្រូវបានរៀបចំឡើងសំដៅអបអរសាទរព្រឹត្តិការណ៍ធំៗក្នុងឆ្នាំ ២០១៩ និងរាល់សមិទ្ធិផលរបស់ប្រទេសជាតិក្នុងដំណើរការផ្លាស់ប្ដូរថ្មី លើកត្រដែតនូវសមិទ្ធិផល ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់សារព័ត៌មានបដិវត្តន៍វៀតណាម និងផ្សព្វផ្សាយផលិតផលសារព័ត៌មាន ដែលតភ្ជាប់ជាមួយសកម្មភាពធ្វើពលកម្ម ច្នៃប្រឌិតរបស់អ្នកកាសែតនៅទូទាំងប្រទេស។ សកម្មភាពនេះជួយបង្កើនការជួបប្រាស្រ័យទាក់ទងគ្នារវាងអ្នកកាសែតជាមួយសាធារណជន។ ហើយតាមនោះ លើកទឹកចិត្តមជ្ឈដ្ឋានអ្នកកាសែតបំពេញល្អនូវភារកិច្ច ឆ្លើយតបនឹងតម្រូវការព័ត៌មាន របស់ប្រជាជន និងលើកកម្ពស់កិត្យានុភាពរបស់សមាគមអ្នកកាសែតវៀតណាមក្នុងជីវភាពសារព័ត៌មាន ក៏ដូចជាក្នុងជីវភាពរស់នៅសង្គមផងដែរ។ នេះក៏ជាឱកាសដើម្បីលើកសរសើរ លើកទឹកចិត្តចំពោះ អង្គភាព បុគ្គល សហគ្រាសនានា ដែលបានរួមវិភាគទានជាវិជ្ជមានក្នុងបុព្វហេតុសារព័ត៌មានបដិវត្តន៍វៀតណាម។

ព្រឹត្តិការណ៍នេះនឹងទាក់ទាញបានការចូលរួមរបស់ស្ថប័នសារព័ត៌មាន សមាគមអ្នកកាសែតគ្រប់ជាន់ថ្នាក់ អង្គការ និងអង្គភាពនានានៅទូទាំងប្រទេស ដែលបានរួមវិភាគទានទៅក្នុងបុព្វហេតុសារព័ត៌មានបដិវត្តន៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ