មហោស្រព​កីឡាទូទាំងប្រទេសលើកទី ៩ ឆ្នាំ ២០២២ ក្រោម​ប្រធានបទ “ដើម្បីប្រទេសវៀតណាមដ៏សម្បូរណ៍រុងរឿង“

(VOVWORLD) - នាព្រឹកថ្ងៃនេះ (ថ្ងៃទី ២៨ ខែវិច្ឆិកា) នៅទីក្រុងហាណូយ គណៈកម្មាធិការរៀបចំមហោស្រពកីឡាទូទាំងប្រទេសលើកទី ៩ ឆ្នាំ ២០២២ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងអំពីមហោស្រពលើកនេះ។
មហោស្រព​កីឡាទូទាំងប្រទេសលើកទី ៩ ឆ្នាំ ២០២២ ក្រោម​ប្រធានបទ “ដើម្បីប្រទេសវៀតណាមដ៏សម្បូរណ៍រុងរឿង“ - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន ។

ដោយប្រធានបទ “ដើម្បីវៀតណាមដ៏សម្បូរណ៍រុងរឿង” មហោស្រពកីឡាទូទាំងប្រទេសលើកទី ៩ ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងនៅខេត្ត Quang Ninh (ទីតាំងស្នូល) និងតំបន់ចំនួន ១០ ផ្សេងទៀតគឺ៖ ហាណូយ; Hai Phong; Hai Duong; Bac Ninh; Bac Giang; Hoa Binh; Vinh Phuc; Ninh Binh; Nam Dinh; និង Thanh Hoa។ ពិធីបើកមហោស្រពបានប្រព្រឹត្តទៅនាថ្ងៃទី ៩ ធ្នូ នៅទីលាន Sun Carnival ទីក្រុង Ha Long ខេត្ត Quang Ninh។ ពិធីបិទមហោស្រពនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែធ្នូ នៅវិមានប្រកួតពហុបំនងខេត្ត Quang Ninh។ ចំនួនវិញ្ញាសារសរុបដែលបានដាក់ឱ្យប្រកួតជាផ្លូវការគឺ ៤៣ ជាមួយនឹងខ្លឹមសារចំនួន៩៣៣។ ការប្រកួតមួយចំនួនបានប្រព្រឹត្តិទៅមុនពិធីបើក ដែលមុនជាងគេបំផុតគឺការប្រកួតទូក Rowing ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុង Hai Phong។ លោក Dang Ha Viet អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាវៀតណាមបានឲ្យដឹងថា៖ “មហាសន្និបាតកីឡាទូទាំងប្រទេសគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅទូទាំងប្រទេស ដែលបានរៀបចំឡើងយ៉ាងទៀងទាត់រយៈពេល ៤ ឆ្នាំម្តង។ មហាសន្និបាតនេះ សំដៅវាយតម្លៃលើគ្រប់ជ្រុងជ្រោយអំពីចលនាកីឡា ជាពិសេសគឺ វាយតម្លៃលើវដ្តបណ្តុះបណ្តាលកីឡាករ កីឡាការិនីជំនាញ។ ដោយហេតុនេះជ្រើសរើសអ្នកមានទេពកោសល្យក្នុងវិស័យកីឡាដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ។ មហោស្រពកីឡាលើកនេះ មានទំហំធំបំផុតមិនធ្លាប់មានតាំងពីមុនមក ដោយមានអ្នកចូលរួមចំនួន ១៧.១០៨ នាក់ ក្នុងនោះមានកីឡាករចំនួន ៩៦៥៤ នាក់។”

មហាសន្និបាតកីឡាទូទាំងប្រទេសលើកទី ៩ ឆ្នាំ ២០២២ គឺជាមហាសន្និបាត "គ្មានផ្សែងបារី" ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ