(VOVWORLD) - នាថ្ងៃទី ៩ កុម្ភៈ មហោស្រពកីឡារដូវរងារ Pyeongchang ២០១៨ នឹងចាប់ផ្តើមជាផ្លូវការនៅកូរ៉េខាងត្បូង។ ប្រព្រឹត្តទៅក្នុងរយៈពេល ១៧ ថ្ងៃ មហោស្រពកីឡាលើកនេះមិនត្រឹមតែជាឱកាសដើម្បីកីឡាករកីឡាការិនី បង្ហាញនូវទេពកោសល្យរបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំង ជាស្ពានតភ្ជាប់ស្វែង រកសន្តិភាពនិងដោះស្រាយការខ្វែងគំនិតទៀតផង។ ការដែល ស.ប.ប.ក. បញ្ជូនក្រុមកីឡាករទៅចូលរួម Olympic រដូវរងារ Pyeongchang ២០១៨ ក្នុងនោះ មានបណ្ដាមន្ត្រីជាន់ខ្ពស់ ត្រូវបានសង្ឃឹមនឹងនាំមកនូវសញ្ញាវិជ្ជមានក្នុងការកែលំ អទំនាក់ទំនងអន្តរកូរ៉េ។
មហោស្រពកីឡារដូវរងារ Pyeongchang និងឱកាសកែលំអទំនាក់ទំនងអន្តរកូរ៉េ |
នាថ្ងៃទី ១៧ មករា កន្លងទៅ កូរ៉េខាងត្បូងនិង ស.ប.ប.ក. បានឯកភាពអំពី ការដែល ស.ប.ប.ក. ចូលរួម Olympic រដូវរងារ Pyeongchang ឆ្នាំ ២០១៨។ ប្រទេសកូរ៉េទាំងពីរនឹងធ្វើការដង្ហែរក្បួនរួមគ្នានិងបង្កើតក្រុមកីឡាការិនី វាយកូនគោលលើកទឹកកករួម។ នេះគឺជាលើកទី ៤ ដែលប្រទេសទាំងពីរធ្វើដង្ហែរ ក្បួនជាមួយគ្នាដូច្នេះនៅបណ្ដាមហោស្រពកីឡា Olympic។ មុននេះ ប្រទេសកូរ៉េ ទាំងពីរបានបង្កើតក្រុមប្រកួតកីឡារួមនៅពាន់រង្វាន់ជើងឯកពិភពលោកលើវិញ្ញា សារពីងប៉ុងនិងកីឡាបាល់ទាត់វ័យក្មេង ប៉ុន្តែ គ្មានក្រុមកីឡារួមណាមួយនៅ Olympic ឡើយ។
នាបច្ចុប្បន្ន កូរ៉េខាងត្បូងនិង ស.ប.ប.ក. នៅតែស្ថិតក្នុងស្ថានភាពសង្គ្រាម ដោយសារ សង្គ្រាមអន្តរកូរ៉េ (១៩៥០ - ១៩៥៣) ដែលតែបញ្ចប់ដោយបទឈប់ បាញ់មួយតែប៉ុណ្ណោះ មិនមែនជាកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។
ការកែលំអទំនាក់ទំនងអន្តរកូរ៉េ
២ ខែមុននោះ ប្រការទាំងអស់ដែលសាធារណៈមតិអន្តរជាតិបានគិតថាមិន អាចប្រព្រឹត្តទៅបាននោះ ហើយឥឡូវនេះបានក្លាយទៅជាការពិត។ នាថ្ងៃទី ៧ កុម្ភៈ គណៈប្រតិភូរបស់កូរ៉េខាងជើងរួមមានសមាជិកចំនួន ២៨០ នាក់ ដឹកនាំ ដោយរដ្ឋមន្ត្រីក្រសួងកីឡា លោក Kim Il Guk បានមកដល់កូរ៉េខាងត្បូង ២ ថ្ងៃ មុនពេលវេលាបើក Olympic រដូវរងារ។ ខណៈពេលនោះ គណៈប្រតិភូ ផ្សេងទៀតដឹកនាំដោយប្រធានរដ្ឋសភា ស.ប.ប.ក លោក Kim Yong-nam មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្ត្រីសំខាន់បំផុតចំនួន ៣ រូបនៅប្រទេសនេះ គ្រោងនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៩ កុម្ភៈ ដើម្បីចូលរួមពិធីបើក Olympic រដូវរងារ Pyeongchang ២០១៨។ ក្នុងគណៈប្រតិ ភូមន្ត្រីជាន់ខ្ពស់នេះមានវត្តមានរបស់អនុប្រធានគណៈកម្មាធិការឃោសនាបក្សការងារ ស.ប.ប.ក. លោកស្រី Kim Yo-jong ប្អូនស្រីរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ផងដែរ។
ហ្នឹងហើយ មជ្ឈដ្ឋានថ្នាក់ដឹកនាំកូរ៉េខាងត្បូងសប្បាយរីករាយណាស់ដោយថាមានការចូលរួមរបស់មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងនៅមហោស្រពកីឡាលើកនេះ។ ការចូលរួមរបស់គេបានសរឲ្យឃើញថា៖ ស.ប.ប.ក. ប្តេជ្ញចិត្តដ៏ ត្រឹមត្រូវក្នុងការស្វែងរកវិធីកែលំអទំនាក់ទំនងអន្តរកូរ៉េត្រៀមខ្លួនជាស្រេចកាត់បន្ថយភាពតានតឹងលើឧបទ្វីបកូរ៉េក៏ដូចជារួមវិភាគទានក្នុងការអនុវត្តទស្សនៈវិស័យស្តីពី « Olympic សន្តិភាព»។
មិនត្រឹមតែប៉ុណ្ណោះ សញ្ញាចរចាក៏ត្រូវបានភាគីទាំងពីរផ្តោតឡើងក្នុងឱកាស នេះដែរ។ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង នាថ្ងៃទី ៥ កុម្ភៈ បានឲ្យដឹថងថា៖ គេកំពុងរៀបចំឲ្យការសន្ទនាអន្តរកូរ៉េដែលអាចប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ចនៃគណៈប្រតិភូមន្ត្រីជាន់ខ្ពស់របស់ ស.ប.ប.ក. នៅកូរ៉េខាងត្បូង។ ពុំនោះសោច ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងពិចារណា ជួបធ្វើការផ្ទាល់ជាមួយប្រធានរដ្ឋសភា ស.ប.ប.ក. លោក Kim Yong-nam ដែរ។
ខណៈពេលនោះអាមេរិកបានកំណត់កត្តាសំខាន់មួយក្នុងការដោះស្រាយភាពតានតឹងលើឧបទ្វីបកូរ៉េហើយក៏ទុកចំហរលទ្ធភាពនឹងជួបសន្ទនាជាមួយមជ្ឈដ្ឋានមន្ត្រីកូរ៉េខាងជើងនៅសេអ៊ូល ផងដែរ។
នៅមានការសាកល្បងជាច្រើន
ទោះបីជាមានសញ្ញាវិជ្ជមានអំពីការបន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េ នាពេលថ្មីៗនេះក្តី ប៉ុន្តែ សាធារណៈមតិនៅព្រួយបារម្ភទទួលបានការបោះ ជំហានភ្លាមមួយរំពេចដែរឬទេ។ ភស្តុតាងគឺនាថ្ងៃទី ៧ កុម្ភៈ អនុប្រធានាធិបតី អាមេរិក លោក Mike Pence ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅជប៉ុន បានមាន ប្រសាសន៍ថា៖ អាមេរិកនឹងប្រកាសយ៉ាងឆាប់រហ័សបណ្ដាបទដាក់ទណ្ឌកម្ម សេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតតម្រង់ទៅលើ ស.ប.ប.ក.។ កាយវិការនេះបង្ខំព្យុងយ៉ាង មានជំហានជាក់ស្តែងដើម្បីឆ្ពោះទៅការគ្មាននុយក្លែអ៊ែរទាំងស្រុងលើឧបទ្វីកូរ៉េ។
តបតវិញ នាថ្ងៃដ៏ដែល ស.ប.ប.ក. បានហាមឃាត់ការចរចានៅជាច្រើនៅ រដ្ឋធានីព្យុងយ៉ាងដើម្បីត្រៀមរៀបចំពិធីព្យុះហយាត្រារំលឹកខួបអនុស្សាវរីយ៍ លើកទី ៧០ ទិវាបង្កើតកំលាំងប្រដាប់អាវុធ។ ព្យុងយ៉ាងបានសម្រេចលើកទិវា រំលឹកខួបការបង្កើតកងទ័ពនៃប្រទេសនេះពីថ្ងៃទី ២៥ មេសា មកថ្ងៃទី ៨ កុម្ភៈ ១ ថ្ងៃ មុនពេលពិធីបើក Olympic។ រួមជាមួយគ្នានោះ ក្រសួងការបរទេស ស.ប.ប.ក. ក៏បានលើកច្បាស់ថា៖ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសនេះមិនត្រៀមខ្លួនជា ស្រេចជួបធ្វើការជាមួយភាគីអាមេរិកនៅកូរ៉េខាងត្បូងទេ។
ទំនាក់ទំនងអន្តរកូរ៉េបានមានការផ្លាស់ប្តូវវិជ្ជមានគិតតាំងពីពេលថ្នាក់ដឹកនាំ Kim Jong-un
បានមានប្រសាសន៍ក្នុងសរឆ្នាំថ្មី ២០១៨ ស្តីអំពីការដែល ប្រទេសកូរ៉េទាំងពីរគប្បីកែលំអទំនាក់ទំនង។ ហើយការចូលរួមរបស់ ស.ប.ប.ក. នៅ Olympic រដូវរងារ Pyeongchang ឆ្នាំ ២០១៨ ជាភស្តុតាងសំរាប់សារពោល ខាងលើ។ ទោះបីជានៅមានការលំបាកជាច្រើនក្តី ប៉ុន្តែ សាធារណៈមតិនៅ សង្ឃឹមថា៖ Olympic រដូវរងារ Pyeongchang ជាកត្តាជំរុញសន្តិភាពក្នុងតំបន់ ដែលបើកចេញឱកាសដើម្បីកូរ៉េខាងត្បូងនិង ស.ប.ប.ក. រស់នៅដោយសន្តិភាព ជាមួយគ្នា ជំនួសឲ្យភាពតានតឹងនិងការប្រឈមមុខយោធាគ្នា៕