មហាស្រពខ្សែភាពយន្តវៀតណាមលើកទី ១៨ បានបញ្ចប់

មហាស្រពខ្សែភាពយន្តវៀតណាមលើកទី ១៨ បានបញ្ចប់ - ảnh 1
មហាស្រពខ្សែភាពយន្តវៀតណាមលើកទី ១៨ បានបញ្ចប់ប្រកបដោយជោគជ័យ
(Image: VOV Online)

(VOVworld) – មហាស្រពខ្សែភាពយន្តវៀតណាមលើកទី ១៨ បានបញ្ចប់ប្រកប
ដោយជោគជ័យ នាយប់ថ្ងៃទី ១៦ តុលា។ រង្វាន់ផ្កាឈូកមាសត្រូវបានប្រគល់ សំរាប់បណ្ដាខ្សែភាពយន្ត ដូចជា៖ ឆ្នេសមុទ្រមាស អទកំបាំងនៃបណ្ដាឃ្លាំង​
ព្រះពុទ្ធបដិមាករ ។ល។ វាយតំលៃចំពោះមហាស្រពខ្សែភាពយន្តលើកនេះ ប្រធាននាយកដ្ឋានខ្សែភាពយន្តចំណុះក្រសួងវប្បធម៌កីឡានិងទេសចរណ៍
វៀតណាម បណ្ឌិត Ngo Phuong Lan បានឲ្យដឹងថា៖

“ក្នុងមហាស្រពលើកនេះ ចំនួនវ័ណ្ណកម្មចូលរួមដ៏សម្បូបែបណាស់។ តំណាង
ចំនួន ១ ពាន់នាក់ពីគ្រប់ទិសទីក្នុងទូទាំងប្រទេសវៀតណាមបានចូលរួមព្រឹត្តិការ
ណ៍នេះដែរ។ មហាស្រព្ធខ្សែភាពយន្តលើកទី ១៨ បានគូសសម្គាល់ជោគជ័យ
ជាលើកដំបូងខាងបរិមាណ ទន្ទឹមនឹងនោះ បង្ហាញចំណងស្មោះសរបស់សិល្បករ
សិល្បៈការិនីក្នុងទូទាំងប្រទេសចំពោះបុព្ធហេតុអភិវឌ្ឍន៍ខែ្សភាពយន្តរបស់
វៀតណាម។”
នៅខាងក្រៅមហាស្រព្ធលើកនេះ សកម្មភាពជាច្រើនក៏ត្រូវបានរៀបចំឡើង
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ