មហោស្រពគ្រួសារអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន

(VOVWORLD) -នាព្រឹកថ្ងៃទី១៦ធ្នូ នៅរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានរួមសហការជាមួយស្ថានទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន រៀបចំមហោស្រពគ្រួសារអាស៊ាន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៥០ទិវាបង្កើត។
មហោស្រពគ្រួសារអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន - ảnh 1មហោស្រពគ្រួសារអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន 

នាព្រឹកថ្ងៃទី១៦ធ្នូ នៅរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានរួមសហការជាមួយស្ថានទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន រៀបចំមហោស្រពគ្រួសារអាស៊ាន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៥០ទិវាបង្កើត។ ថ្លែងមតិនៅទីនេះ លោកCristopher Montero ឯកអគ្គរដ្ឋទូតហ្វីលីពីន ជាប្រទេសប្រធានប្តូរវេនអាស៊ាន បានអោយដឹងថា៖ក្រោយរយៈពេលមួយឆ្នាំកន្លងទៅ  បណ្ដាប្រទេសជាសមាជិកអាស៊ានបានខំប្រឹងប្រែងជាច្រើនក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយរឹងមាំដោយស្មារតី៖ចក្ខុវិស័យមួយអត្តសញ្ញាណមួយ និងសហគមន៍មួយ។មហោស្រពគ្រួសារអាស៊ាន ជាសកម្មភាពពោពេញទៅដោយអត្ថន័យ ជាក់ស្ដែង សំរាប់បង្កើនការយល់ដឹង ជំរុញចំណងសាមគ្គីភាព មិត្តភាពរវាងបណ្ដាប្រទេសជាសមាជិកក្នុងសហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ