មហោស្រពចង្វាក់ភ្លេងសន្តិភាពមិត្តភាពឆ្នាំ២០១៩ពោរពេញទៅដោយលក្ខណៈ វប្បធម៌សកល

(VOVWORLD) - ឈុតសិល្បៈចូលរួមមហោ ស្រពចំនួន៣៥ឈុតត្រូវបានសម្ដែងយ៉ាងវិសេសវិសាល ពោរពេញទៅដោយ លក្ខណៈវប្បធម៌របស់ប្រទេសនានាលើពិភពលោក។
មហោស្រពចង្វាក់ភ្លេងសន្តិភាពមិត្តភាពឆ្នាំ២០១៩ពោរពេញទៅដោយលក្ខណៈ វប្បធម៌សកល - ảnh 1ឈុតសិល្បៈមួយនៅមហោស្រព (រូបថត៖ TTXVN) 

  មហោស្រពចង្វាក់ភ្លេងសន្តិភាពមិត្តភាពឆ្នាំ២០១៩ ត្រូវបានសម្ព័ន្ធបណ្ដាអង្គ ការមិត្តភាពទីក្រុងហាណូយរៀបចំឡើងនារសៀលថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានី ហាណូយ ក្នុងឱកាសរំលឹកខួបឆ្នាំទី២០ ទីក្រុងហាណូយត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាទីក្រុងដើម្បីសន្តិភាព។ ឈុតសិល្បៈចូលរួមមហោ ស្រពចំនួន៣៥ឈុតត្រូវបានសម្ដែងយ៉ាងវិសេសវិសាល ពោរពេញទៅដោយ លក្ខណៈវប្បធម៌របស់ប្រទេសនានាលើពិភពលោក។ នេះជាសកម្មភាពជួបប្រា ស្រ័យវប្បធម៌-សិល្បៈសម្រាប់សិល្បៈករសិល្បៈការិនីមិនជំនាញ ដែលជាសមាជិក នៃសមាគមន៍មិត្តភាព អង្គការសមាជិកចំណុះសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុង ហាណូយ ស្ថានទូត សាលាអន្តរជាតិនិងសាលាពីរភាសានានានៅទីក្រុង ហាណូយ។ មហោស្រពត្រូវបានរៀបចំឡើងសំដៅលើកតម្កើងនិងរីកសាយភាយ នូវតម្លៃអំពីសន្តិភាព មិត្តភាព ព្រមទាំងឧទ្ទេសនាមទៅកាន់មិត្តភក្តិអន្តរជាតិអំពី វប្បធម៌ ទឹកដី មនុស្ស វៀតណាមនិងអំពីហាណូយ-ទីក្រុងដើម្បីសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ