មហោស្រពឆ័ត្រយោង “ហោះហើរលើរដូវមាស” បើកនាថ្ងៃទី ២៥ កញ្ញាខាងមុខ

(VOVWORLD) - រួមជាមួយនឹងព្រឹត្តិការណ៍ពិធីទទួលប័ណ្ណរបស់អង្គការយូណេស្កូដោយទទួលស្គាល់ "សិល្បៈ Xoe Thai" និងមហោស្រពវប្បធម៌ និងទេសចរណ៍ Muong Lo មហោស្រពស្វែងយល់ពីរម្មណីយដ្ឋានជាតិវាលស្រែជម្រាលភ្នំ Mu Cang Chai ឆ្នាំនេះត្រូវបានប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំ។ 
មហោស្រពឆ័ត្រយោង “ហោះហើរលើរដូវមាស” បើកនាថ្ងៃទី ២៥ កញ្ញាខាងមុខ - ảnh 1រូបថត៖ VOV

ចំណុចលេចធ្លោនៃមហោស្រពឆ្នាំនេះគឺសកម្មភាពដូចជា៖ មហោស្រពឆ័ត្រយោង "ហោះហើរលើរដូវមាស" ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៥ សីហាខាងមុខ នៅភូមិ Lim Mong ឃុំ Cao Pha ស្រុក Mu Cang Chai; សកម្មភាពស្វែងយល់ពីរម្មណីយដ្ឋានជាតិពិសេសវាលស្រែជម្រាលភ្នំ Mu Cang Chai តាមរយៈឧទ្ធម្ភាគចក្រជាដើម ដែលនឹងប្រព្រឹត្តិទៅដល់ពាក់កណ្ដាលខែតុលា ឆ្នាំ ២០២២ ខាងមុខ។

រាល់សកម្មភាពទេសចរណ៍ថ្មីៗ និងវិសេសវិសាលទាំងនេះនឹងរួមចំណែកណែនាំ ផ្សព្វផ្សាយរាល់តម្លៃវប្បធម៌រូបី អរូបី និងផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់ស្រុក Mu Cang Chai និយាយដោយឡែក ក៏ដូចជាខេត្ត Yen Bai និយាយរួមជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ