មហោស្រពតុក្កតាទឹកវៀតណាមលើកទី១ឆ្នាំ ២០១៨បានប្រារព្ធជាផ្លូវការ
(VOVWORLD) - នាយប់ថ្ងៃទី១៦ខែសីហា នៅទីក្រុងហូជីមិញ មហោស្រពតុក្កតាទឹកបានបើកជាផ្លូវការជាលើកដំបូង។
សិល្បៈករដង្ហែក្បួនមុននឹងចូលរួមឆាកសម្តែង (រូបថតៈ VOV) |
មហោស្រពវៀតណាមតុក្កតាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨សីហា ដោយមានការចូលរួមពីរោងមហោស្រពទូទាំងប្រទេសចំនួន៦ ក្នុងនោះមាន: រោងមហោ ស្រពតុក្កតាទឹកវៀតណាមនិងរោងមហោស្រពសិល្បៈ Phuong Nam ជាដើម។ អញ្ជើញថ្លែង មតិក្នុងពិធីបើក លោក Vuong Duy Bien អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម និងជាអ្នកដឹកនាំកម្មវិធីបានឲ្យដឹងថា៖
“ខ្ញុំគិតថា តុក្កាតាទឹកវៀតណាមមានលក្ខណៈប្រពៃណីផងនិងមានលក្ខណៈ សមា ហរណកម្មផង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មហោស្រពលើកនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយបង្កើតបុព្វបទសម្រាប់លើកក្រោយៗទៀត។ សង្ឃឹមថា មហោ ស្រពនឹងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមផ្សព្វផ្សាយពាណិជ្ជសញ្ញសម្រាប់វិថីដើរថ្មើជើង Nguyen Hue ផងដែរ”៕