មហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥បានបិទបញ្ចប់

មហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥បានបិទបញ្ចប់ - ảnh 1
មហោស្រពតូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥បានបិទបញ្ចប់ (VNP)


        Vovworld-បន្ទាប់ពី១៣ថ្ងៃសម្ដែងយ៉ាងផុលផុសលើរោងមហោស្រព Lam
Son និងមណ្ឌលទេសចរណ៍ឆ្នេរសមុទ្រ Sam Son ខេត្ត Thanh Hoa មហោស្រព​
តូរតន្ត្រីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥បានបិទបញ្ចប់នាយប់ថ្ងៃទី៦
សីហា។ ថ្លែងមតិនៅពិធីបិទបញ្ចប់នេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិង
ទេសចរណ៍ Vuong Duy Bien អះអាងថា កម្មវិធីបានបង្កើតការយល់ដឹងយ៉ាងជ្រាល
ជ្រៅ​ជាង​អំពីជីវភាពរស់នៅខាងវប្បធម៍ស្មារតីទំនៀមទំលាប់និងភាពកោសលក្នុង
តូរតន្ត្រី​បណ្ដាប្រទេសអាស៊ាន។ នេះជាឱកាសដើម្បីផ្សព្វផ្សាយតំលៃសក្ដានុភាព​
បេតិកភ័ណ្ឌ​វប្បធម៍បណ្ដាជនជាតិជាមួយភ្ញៀវទេសចរណ៍អន្តរជាតិនិងរួមចំណែក
​ជំរុញការអភិវឌ្ឍន៍នៃទេសចរណ៍វៀតណាមក៏ដូចជាទេសចរណ៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ