មហោស្រពទំពាំងបាយជូ - ស្រាទំពាំងបាយជូ Ninh Thuan បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងដួចចិត្តប្រជាជន និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ
(VOVWORLD) - ពិធីបុណ្យ ទំពាំងបាយជូ - ស្រាទំពាំងបាយជូ Ninh Thuan គឺជាពិធីបុណ្យប្រពៃណីរបស់ខេត្តដែលត្រូវបានរៀបចំឡើង ២ ឆ្នាំម្ដង។
ពិធីបិទ មហោស្រពផ្លែទំពាំងបាយជូ - ស្រាទំពាំងបាយជូ Ninh Thuan ឆ្នាំ ២០២៣ (រូបថត៖ Nguyen Thanh/congthuong.vn) |
នាយប់ថ្ងៃទី ១៨ មិថុនា នៅទីក្រុង Phan Rang - Thap Cham ខេត្ត Ninh Thuan បានរៀបចំពិធីបិទ មហោស្រពផ្លែទំពាំងបាយជូ - ស្រាទំពាំងបាយជូ Ninh Thuan ឆ្នាំ ២០២៣។ ប្រតិភូ ប្រជាជន និងភ្ញៀវទេសចរបានទស្សនាកម្មវិធីសម្ដែងសិល្បៈដោយប្រធានបទ Ninh Thuan ភ្លឺចែងចាំង។
កម្មវិធីសិល្បៈផ្តោតសំខាន់លើការឧទ្ទេសនាមរូបភាពដ៏វិសេសវិសាលអំពីវប្បធម៌ មនុស្ស និងសក្កានុពល ប្រៀបខ្លាំង និងទេសចរណ៍របស់ខេត្ត Ninh Thuan។សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងក្របខណ្ឌនៃពិធីបុណ្យ (១៣ មិថុនា ដល់ ១៨ មិថុនា) ត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងដួងចិត្តប្រជាជន ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ រួមចំណែកជំរុញការអភិវឌ្ឍទេសចរណ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមូលដ្ឋាន។
ពិធីបុណ្យ ទំពាំងបាយជូ - ស្រាទំពាំងបាយជូ Ninh Thuan គឺជាពិធីបុណ្យប្រពៃណីរបស់ខេត្តដែលត្រូវបានរៀបចំឡើង ២ ឆ្នាំម្ដង។ ជាពិសេស ពិធីបុណ្យឆ្នាំនេះ ត្រូវបានប្រារព្ធឡើងដោយភ្ជាប់ជាមួយនឹងពិធីទទួលវិញ្ញាបនបត្ររបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ដោយកត់ត្រាកិត្តនាម ៉សិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយដែលចាំចាច់ត្រូវអភិរក្ស” ៕