មហាស្រពទូរទស្សន៍ទូទាំងប្រទេសវៀតណាមនឹងប្រព្រឹត្តទៅនៅទីក្រុង Hue
|
មហាស្រពទូរទស្សន៍ទូទាំងប្រទេសវៀតណាមនឹងប្រព្រឹត្តទៅនៅទីក្រុង Hue (Image: VNA) |
(VOVworld) – មហាស្រពទូរទស្សន៍ទូទាំងប្រទេសវៀតណាមលើកទី ៣៤ នឹង
ប្រព្រឹត្ត ទៅនៅទីក្រុង Hue ចាប់ពីថ្ងៃទី ១៧ ដល់ទី ២០ ធ្នូ ឆ្នាំ ២០១៤។ រហូតមក
ដល់ពេល នេះ គណៈចាត់តាំងទទួលបានវណ្ណកម្មចំនួន ៥ រយមកពីអង្គភាពចំនួន
១ រយ លើទូទាំងប្រទេស។ ក្នុងក្របខ័ណ្ឌមហាស្រពលើកនេះ សិក្ខាសាលាជំនាញ
ចំនួន ៣ នឹងត្រូវបានរៀបចំឡើងដោយមានប្រធានបទជាក់ស្តែងដូចជា៖ “ការផលិត
កម្មវិធីទូរទស្សន៍ស្តីពីកសិកម្មនិងអភិវឌ្ឍន៍ជនបទ” “Breaking News - ប្រៀបខ្លាំង
នៃកម្មវិធីព្រឹត្តិការណ៍” “ការផ្សព្វផ្សាយថ្មី - ឱកាសនិងការសាកល្បងចំពោះបណ្ដា
ស្ថានណីទូរទស្សន៍”។ នេះគឺជាបណ្ដាប្រធានបទក្តៅគគុកដែលជះឥទ្ធិពលផ្ទាល់
ការស្លាប់ រស់របស់ផ្នែកទូរទស្សន៍ ក៏ដូចជា ឱកាសដើម្បីបណ្ដាកាណាល់ទូរទស្សន៍
អភិវឌ្ឍន៍៕