មហោស្រពទេសចរណ៍ Cat Ba ឆ្នាំ ២០២៣
(VOVWORLD) - នាយប់ថ្ងៃទី ៣១ មីនា នៅស្រុកកោះ Cat Hai (ទីក្រុង Hai Phong) បានប្រព្រឹត្តទៅកម្មវិធី សិល្បៈ Cat Ba បៃតង - បើកទេសចរណ៍ Cat Ba ឆ្នាំ ២០២៣។
នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដើម្បីអបអរសាទរខួបលើកទី ៦៤ នៃទិវាលោកប្រធានហូជីមិញអញ្ជើញមកទស្សនាភូមិនេសាទ Cat Ba (៣១ មីនា ១៩៥៩- ៣១ មីនា ២០២៣) និងជាថ្ងៃប្រពៃណីនៃផ្នែកនេសាទរបស់វៀតណាម (១ មេសា ១៩៥៩ - ១ មេសា ២០២៣)។ កម្មវីធីនេះមានគោលបំណងលើកតម្កើងតម្លៃប្រពៃណី ជាតួយ៉ាងនៃជីវិត និងវប្បធម៌របស់ប្រជាជន Cat Hai និង Cat Ba; ណែនាំ និងផ្សព្វផ្សាយពីសក្តានុពល ចំណុចវិសេសវិសាលដោយឡែករបស់ប្រជុំកោះ Cat Ba...។ លោក Bui Tuan Manh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Cat Hai បានឲ្យដឹងថា៖ “យើងរៀបចំសកម្មភាពចំនួន ៨ នៅក្នុងពិធីបុណ្យប្រពៃណីរបស់ស្រុក Cat Hai សម្រាប់ឆ្នាំ ២០២៣។ នេះជាឱកាសដ៏ល្អសម្រាប់ Cat Hai ដើម្បីណែនាំអំពីតំបន់បម្រុងជីវមណ្ឌលពិភពលោកនៃប្រជុំកោះ Cat Ba ដែលជាបេតិកភណ្ឌជាតិពិសេស និងណែនាំដល់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក អំពីឈូងសមុទ្រ Lan Ha ដែលជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ៤៦ នៃសមាគមឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក៕