មហោស្រពទេសចរណ៍លយប្រទីប Ninh Kieu - Can Tho លើក ទី ៣

(VOVWORLD) - នាថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុង Can Tho គណៈកម្មាធិ ការប្រជាជនខ័ណ្ឌ Ninh Kieu សហការជាមួយមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ទីក្រុង Can Tho បានរៀបចំមហោស្រពទេសចរណ៍លយប្រទីប Ninh Kieu- Can Tho លើកទី៣ ឆ្នាំ ២០១៩។
មហោស្រពទេសចរណ៍លយប្រទីប Ninh Kieu -  Can Tho លើក ទី ៣ - ảnh 1 ពិធីបើកមហោស្រពទេសចរណ៍លយប្រទីប Ninh Kieu -  Can Tho លើក ទី ៣

មហោស្រពគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើននៅក្នុង ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗនៃទីក្រុង Can Tho ដើម្បីផ្សព្វផ្សាយគោលដៅ ទេសចរណ៍ដ៏ល្បីឈ្មោះ របស់ទីក្រុងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ពិធីបុណ្យនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែវិច្ឆិកា។ លោក Duong Tan Hien អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង Can Tho បានមានប្រសាសន៍ថា៖ “ជាដំបូង យើងខ្ញុំសូមលើកតម្កើងភាពស្រស់ស្អាតនៃស្ពានដើរថ្មើរជើង។    ទី ២ គឺលើកស្ទួយភាពស្រស់ស្អាតនៃទន្លេ Can Tho ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនា Ninh Kieu ក៏ដូចជា ទីក្រុង Can Tho ឲ្យកាន់តែច្រើនថែមទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ