មហោស្រពបេតិកភណ្ឌ Quang Nam-កន្លែងប្រមូលផ្តុំនូវតម្លៃវប្បធម៌វិសេសវិសាលរបស់វៀតណាមនិងពិភពលោក

(VOVWORLD) -ក្រោមប្រធានបទ “ដំណើរការតភ្ជាប់បេតិកភណ្ឌ” មហោស្រពបេតិកភណ្ឌ Quang Nam លើកទីឆ្នាំ២០១៧ បានប្រារព្ធនាយប់ថ្ងៃទី៩មិថុនានៅឆ្នេរសមុទ្រ Tam Thanh ទីក្រុង Tam Ky។ 

មហោស្រពនេះជាព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍មានទ្រង់ទ្រាយធំដែលបានតភ្ជាប់ជាមួយតំបន់ដីអំណោយផលនិងសម្បូរទៅដោយតម្លៃវប្បធម៌និងមនុស្សសាស្ត្រ ដោយមានបេតិកភណ្ឌវប្បធម៌ពិភព លោក គឺទីក្រុងបុរាណHoi An និងប្រាសាទ My Son មណ្ឌលផ្ទុកជីវះចម្រុះ ពិភពលោក Cu Lao Cham រួមទាំងបេតិកភណ្ឌរូបីនិងអរូបី រមណីដ្ឋានវិសេស វិសាលទៀតផង។

មហោស្រពបេតិកភណ្ឌ Quang Nam-កន្លែងប្រមូលផ្តុំនូវតម្លៃវប្បធម៌វិសេសវិសាលរបស់វៀតណាមនិងពិភពលោក - ảnh 1ទិដ្ឋភាពនៃពិធីបើកមហោស្រពបេតិកភណ្ឌ Quang Nam លើកទី៦ ឆ្នាំ២០១៧ (រូបថតៈ VOV.VN) 

        មហោស្រពបេតិកភណ្ឌ Quang Nam លើកទី៦ឆ្នាំ២០១៧ ជាឱកាស បង្កើន ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Quang Nam របស់ វៀតណាមជាមួយអង្គការអន្តរជាតិនានា។ តាមនោះ ឧទ្ទេសនាមនូវសក្កានុ ភាពទេសចរណ៍ អត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិវៀតណាមនិងខេត្ត Quang Nam ឆ្ពោះទៅកសាងខេត្ត Quang Nam ឲ្យក្លាយទៅជាមណ្ឌលទេសចរ ណ៍របស់វៀតណាមនិងតំបន់។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

        “ទោះបីជា ទីនេះមិនមែនជាទីកន្លែងមានលក្ខណៈងាយស្រួលបំផុតអំពីការអភិវឌ្ឍន៍ទេសចរណ៍និងសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែ ខេត្ត Quang Nam បានកសាងឡើងនូវរូបភាពវិសេសវិសាលរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ទេសចរណ៍និយាយដោយឡែកនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិយាយរួម។លក្ខណៈវិសេសវិសាល មួយនោះគឺខេត្តបានជម្រុញឲ្យសហគមន៍ទាំងមូលរួមដៃធ្វើទេសចរណ៍ រួមដៃធ្វើឲ្យលក្ខណៈវប្បធម៌ប្រពៃណីរបស់ទឹកដីនិងមនុស្សនៅទីនេះ កាន់តែទាក់ទាញ។ ហើយការរៀបចំមហោស្រព Quang Nam -ដំណើរការ តភ្ជាប់បេតិកភណ្ឌ” ជាសក្ខីភាពបញ្ជាក់ឲ្យការទាក់ទាញនេះផងដែរ។

        បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤មិថុនា មហោស្រពបេតិកភ័ណ្ឌ  Quang Nam លើកទី៦រួមមានព្រឹត្តិការណ៍វប្បធម៌ចំនួន២២ ដែលតភ្ជាប់បេតិក ភ័ណ្ឌេវប្បធម៌របស់ខេត្ត Quang Nam ជាមួយបេតិកភណ្ឌរបស់ខេត្ត ក្រុងនានា របស់វៀតណាមនិងតំបន់ដែនដីទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ