មហោស្រពផ្កា Tam giac mach លើកទី២ឆ្នាំ២០១៦
|
ទិដ្ឋភាពនៃពិធីបើកមហោស្រពផ្កា Tam giac mach នៅខេត្ត Ha Giang |
(VOVworld)-នាយប់ថ្ងៃទី១៥តុលានៅស្រុក Dong Van ខេត្ត Ha Giang គណៈកម្មាធិ
ការប្រជាជនខេត្ត Ha Giang បានប្រារព្ធជាផ្លូវការមហោស្រពផ្កា Tam giac mach
លើកទី២ឆ្នាំ២០១៦ ក្រោមប្រធានបទ “ថ្មរិកផ្កា”។ មហោស្រពនេះ សំដៅលើក
ដំកើងនូវតម្លៃវប្បធម៌របស់តំបន់ខ្ពង់រាបភូគព្ភសាស្ត្រសកលលោក-ខ្ពងរាបថ្ម
Dong Van ព្រមទាំងកសាងរូបភាពអំពីប្រភេទផ្កា Tam giac mach ជាសោភ័ណ្ឌ
ភាពដ៍អស្ចារ្យ មួយរបស់ធម្មជាតិនៅ Ha Giang ជាមួយនឹងភ្ញៀវជាតិនិងអន្តរជាតិ។
ចំណុចសំខាន់នៃមហោស្រពឆ្នាំនេះគឺពិធីបុណ្យាតាមដងវិថីសំដែងតន្ត្រីប្រជា
ប្រិយនិង សម្លៀកបំពាក់របស់បណ្តាជនជាតិនៅខេត្ត Ha Giang។ ថ្លែងមតិក្នុងពិធី
បើក លោក Nguyen Van Son ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang បាន
ឲ្យដឹងថា៖
“ចំណុចពិសេសនៃមហោស្រពលើកនេះគឺទាក់ទាញភ្ញៀវទេសចរមកទស្សនា
សោភ័ណ្ឌភាពស្រស់ស្អាតរបស់ព្រៃភ្នំនិងស្វែងរកលក្ខណៈវប្បធម៌ប្រពៃណីរបស់
ជនរួមជាតិ នៃបណ្តាជនជាតិនៅទីនេះ។ ព្រឹត្តិការណ៍នេះ នៅជាឱកាសស្ងើចសរ
សើរទស្សនីយ ភាពរបស់ទឹកដីនិងមនុស្ស Ha Giang ដែលពោរពេញទៅដោយការ
ប្តេជ្ញាកសាងតំបន់ ដីព្រំដែនកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ”។
មហោស្រពនេះបានប្រព្រឹត្តទៅពីថ្ងៃទី១៤ដល់ថ្ងៃទី១៦តុលាដោយមានការ
ចូលរួមរបស់តំបន់ខ្ពង់រាបថ្មចំនួន៤នោះគឺQuan Ba, Yen Minh, Dong Van និង Meo
Vac៕