មហោស្រពផ្កាជើងគោឆ្នាំ២០១៧បានបើកជាផ្លូវការនៅទីក្រុង Dien Bien Phu

មហោស្រពផ្កាជើងគោឆ្នាំ២០១៧បានបើកជាផ្លូវការនៅទីក្រុង Dien Bien Phu  - ảnh 1
មហោស្រពផ្កាជើងគោឆ្នាំ២០១៧បានបើកជាផ្លូវការនៅទីក្រុង Dien Bien Phu (រូបថតៈTTXVN )

(VOVworld)-ដូចជាព័ត៌មានបានផ្សព្វផ្សាយ នាយប់ថ្ងៃទី១២មិនានៅទីក្រុង Dien
 Bien Phu បានបើកមហោស្រពផ្កាជើងគោឆ្នាំ២០១៧និងទិវាបុណ្យវប្បធម៌ កីឡានិង
ទេសចរណ៍ក្រុង Dien Bien Phu លើកទី៥។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan និងតំណាងក្រសួងស្ថាប័ននៅភាគពាយព្យបានអញ្ជើញចូល
រួមក្នុង ព្រឹត្តិការណ៍នេះ។ អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Mua A Son ប្រធាន
គណៈ​កម្មាធិការប្រជាជនខេត្ត Dien Bien បានលើកច្បាស់ថា៖

        “មហោស្រពផ្កាជើងគោត្រូវបានខេត្ត Dien Bien រៀបចំនាខែមិនាជារៀងរាល់ឆ្នាំ។
 តាមរយៈសកម្មភាពនៃពិធីបុណ្យនេះ គឺសំដៅលើកកំពស់ អភិរក្ស និងពង្រីកនូវបេតិ
 កភ័ណ្ឌវប្បធម៌។ ពីនោះ ឧទ្ទេសនាមនូវរូបភាពទឹកដីនិងមនុស្ស Dien Bien Phu ទៅ
ដល់មិត្តភក្តិ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សំដៅធ្វើជាបុព្វបទជម្រុញផ្នែកទេសចរ
ណ៍នៅ Dien Bien Phu ឲ្យមានការអភិវឌ្ឍន៍សក្តិសមទៅនឹងសក្កានុភាពនិងប្រៀប
 ខ្លាំងរបស់ខេត្តផងដែរ”។

        ក្នុងក្របខ័ណ្ឌនៃមហោស្រពនេះ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤មិនាបានបើកការ
តាំងពិព័រណ៍សៀវភៅ រូបថតស្អាតនិង កាដូទេសចរណ៍ ការតាំងពិព័រណ៍វប្បធម៌ប្រពៃ
ណីនៃបណ្តាជនជាតិភាគតិច និងការ ប្រឡង “ស្រីស្អាតផ្កាជើងគោ” លើកទី១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ