មហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧
|
ទិដ្ឋភាពនៃពិធីបើកមហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧ |
(VOVworld)-នាយប់ថ្ងៃទី១១មិនា មហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu
Ha Long ឆ្នាំ២០១៧ បានបើកយ៉ាងឱឡារិកនៅទីក្រុង Ha Long ដែលពោរពេញទៅ
ដោយសកម្មភាពវប្បធម៌គួរឲ្យទាក់ទាញ។ អស់រយៈពេល៥លើករៀបចំនោះ មហោ
ស្រពនេះបានក្លាយទៅជាផលិតផលទេសចរណ៍និងជាឱកាសរួមចំណែកជម្រុញ
ការជួបប្រាស្រ័យវប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ រវាងខេត្ត Quang Ninh និងប្រ
ទេសជប៉ុន រួមចំណែកជាមួយតំបន់ដទៃបើកទូលាយទំនាក់ទំនងរវាងវៀតណាម
ជាមួយជប៉ុនផងដែរ។ លោកPham Hong Ha ប្រធានគណៈកម្មាធិការប្រជាជនទី
ក្រុង Ha Long បានឲ្យដឹងថា៖
“មហោស្រពផ្កាសាគូរ៉ា-អង្គាសីល Yen Tu, Ha Long ឆ្នាំ២០១៧ រំពឹងថា នឹង
នាំមកទស្សនីយភាពគួរឲ្យចាប់អារម្មណ៍នៃតម្លៃវប្បធម៌និងប្រវត្តិសាស្ត្ររបស់តំបន់
ដី Quang Ninh និងតំបន់ដទៃរបស់ជប៉ុន មិនត្រឹមតែក្នុងសោភ័ណ្ណភាពដ៏ស្រស់ស្អាត
របស់ផ្កាសាគូរ៉ានិងផ្កាអង្គាសីលប៉ុណ្ណោះទេ ថែមទាំងក្នុងបរិយកាសពោរពេញទៅ
ដោយចំណងមិត្តភាពទៀតផង”។
ប្រការគួរឲ្យចាប់អារម្មណ៍ គឺក្នុងមហោស្រពនេះ ដើមសាគូរ៉ាចំនួន៥០ដើម និង
ផ្កាសាគូរ៉ាចំនួន៥ពាន់ទងបានដឹកពីប្រទេសជប៉ុនមកកាន់ទីក្រុង Ha Long រីកស្គុះ
ស្គាយនៅក្បែរ៦០ដើមផ្កាអង្គាសីល Yen Tu ។ មហោស្រពនេះនឹងបានអូសបន្លាយ
រហូតដល់ថ្ងៃទី១៥មិនាឆ្នាំ២០១៧៕