មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី ១២ នឹង ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ ដល់ទី ២២ មេសា
|
មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី ១២ នឹង ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ ដល់ទី ២២ មេសា (Image: VOV) |
(VOVworld) – មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី
១២ ឆ្នាំ ២០១៦ ដែលវិទ្យុសម្លេងវៀតណាមសហការជាមួយវិទ្យុសម្លេងទូរទស្សន៍
ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាមរៀបចំឡើង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី
២០ ដល់ទី ២២ មេសា នៅទីក្រុង Nha Trang ដោយប្រធានបទ «ការផ្សាយ
សម្លេងទំនើបលើពហុមធ្យោបាយ»។ នៅសន្និសីទកាសែតនាថ្ងៃទី ១៤ មេសា
លោកស្រី Nguyen Lan Huong អគ្គលេខាធិការមហោស្រពផ្សាយសម្លេងក្នុងទូ
ទាំងប្រទេសវៀតណាមលើកទី ១២ បានឲ្យដងឹថា៖ មហោស្រពលើកនេះគណៈ
ចាត់តាំងទទួលបានវណ្ណកម្មប្រឡងរបស់វិទ្យុនិងទូរទស្សន៍ចំនួន៦០។បណ្ដា
វណ្ណកម្មបានបង្ហាញនូវបុព្ធហេតុផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយរបស់ប្រទេស
ជាតិ។ ពិធីបើកមហាស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី
១២ នឹងប្រារព្ធឡើងនៅម៉ោងទី ២០ ថ្ងៃទី ២០ មេសា និងពិធីបិទបញ្ចប់និង
ប្រគល់ រង្វាន់នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ២២ មេសា នៅខេត្ត Khanh Hoa៕