មហោស្រពភាពយន្ត-ឧបាយករណ៍ផ្សព្វផ្សាយអភិវឌ្ឍន៍ទីផ្សាភាពយន្តថ្មី
(VOVworld)- មហោស្រពភាពយន្តជាឧបករណ៍ផ្សព្វផ្សាយអភិវឌ្ឍន៍ទីផ្សាភាព
យន្តថ្មី។ នេះជាប្រធានបទនៃជំនួបសំណេះសំណាល់ ដោយនាយកដ្ឋានភាពយន្ត
(ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍)រួមជាមួយស្ថានទូតអ៊ីតាលីប្រចាំនៅ វៀតណាមរៀបចំឡើងនាថ្ងៃទី២២កក្កដានៅទីក្រុងហាណូយ។ ជំនួបនេះ សំដៅ ជម្រុញសកម្មភាពផ្លាស់ប្តូរបទពិសោធន៍ ផ្សព្វផ្សាយការអភិវឌ្ឍន៍ផ្នែកភាពយន្ត
តាមរយៈមហោស្រពនានា ការបញ្ជាំងខ្សែភាពយន្តអ៊ីតាលី ខ្សែភាពយន្ត អឺរ៉ុបនៅប្រទេសអាស៊ីអាគ្នេយ៍និងផ្ទុយទៅវិញផងដែរ។ នៅជំនួបនេះ តំណាងជា
ច្រើនបានចាត់ទុកថា ការផ្សព្វផ្សាយទីផ្សារភាពយន្តគឺចាំបាច់ណាស់ចំពោះវៀត
ណាម អ៊ីតាលីនិងប្រទេសអាស៊ីអាគ្នេយ៍ក៏ដូចជាទ្វីបអឺរ៉ុប។ ប្រធាននាយកដ្ឋាន
ភាពយន្តវៀតណាម លោកស្រី Ngo Phuong Lan បានកំណត់ថា មហោស្រព ភាពយន្តបានតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ផ្នែកភាពយន្ត និងបើកចេញទិសដៅថ្មីសម្រាប់ផ្នែកភាពយន្តវៀតណាមអភិវឌ្ឍន៍៕