មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ៩ នឹងប្រព្រឹត្តទៅនៅវៀតណាម

(VOVWORLD) -មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ៩ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ៨ ដល់ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ។
មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ៩ នឹងប្រព្រឹត្តទៅនៅវៀតណាម - ảnh 1 មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ៩ នឹងប្រព្រឹត្តទៅនៅវៀតណាម

សកម្មភាពនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភាពយន្តឯកសារ និង វិទ្យាសាស្រ្ត មជ្ឈិម សមាគមនៃបណ្តាវិទ្យាស្ថានវប្បធម៍ និងបណ្តាស្ថានទូតអឺរ៉ុប (EUNIC) សហការជាមួយគ្នាដើម្បីឆ្លើយ តបនឹងតម្រូវការនៃការផ្លាស់ប្តូរវប្បធម៍ រវាងការវៀតណាមនិងអន្តរជាតិ។ មហោស្រពគឺជាព្រឹត្តិការណ៍ដ៏សំខាន់ពីព្រោះ ថាតាមរយៈខ្សែភាពយន្តទាំងនេះទស្សនិកជនមានឱកាសស្វែងយក់អំពីវប្បធម៍ មនុស្សសង្គមវៀតណាមក៏ដូចជាអំពីបណ្តាប្រទេសផ្សេងៗទៀតផងដែរ។ នេះក៏ ជាឱកាសមួយសម្រាប់ទស្សនិកជនក្នុងការវិភាគអំពីសង្គមដែលកំពុងរស់នៅ និងការទាក់ទងរវាងមនុស្សនិងមនុស្ស និង ស្វែងយល់ អំពីទឹកដីនានា ជាដើម។

ក្នុងរយៈពេល ១០ ថ្ងៃ មហោស្រពភាពយន្តឯកសា នឹងឧទ្ទេសនាម ខ្សែភាពយន្តដ៏ឆ្នើមចំនួន ២២ ក្នុងនោះ រួមមានភាពយន្តឯកសារអន្តរជាតិចំនួន ១១ រឿង ដោយមានប្រធានបទដែលទាក់ទិននឹងវិស័យបរិស្ថាន សង្គម វប្បធម៌ បេតិកភណ្ឌ និងធ្វើសមាហរណកម្ម ជាដើម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ