មហោស្រពមិត្តភាពប្រជាជនវៀតណាម- ឥណ្ឌា
(VOVWORLD) - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែសីហា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម - សមាគមមិត្តភាពវៀតណាម - ឥណ្ឌា បានរួមសហការគ្នាប្រារព្ធមហោស្រពមិត្តភាពប្រជាជន វៀតណាម - ឥណ្ឌាលើកទី ១០ នៅ វៀតណាម។
មហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌាលើកទី ១០ បានប្រព្រឹត្តទៅសកម្មភាពមួយចំនួន ដូចជាពិធីបើក; ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំនៅតំបន់នានារបស់វៀតណាមជាដើមផងដែរ។
គួរបញ្ជាក់ថាមហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌាត្រូវបានរៀបចំឡើងដោយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - ឥណ្ឌា និងអង្គការសន្តិភាពនិងសាមគ្គីភាពឥណ្ឌា (AIPSO)។ មហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌាគឺជាសកម្មភាពថ្មីដើម្បីជួបប្រាស្រ័យមិត្តភាពរវាងវៀតណាមនិងឥណ្ឌា។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពនេះផងដែរ៕