មហោស្រពមិត្តភាពយុវជនអន្តរជាតិបានបិទ។
|
មហោស្រពមិត្តភាពយុវជនអន្តរជាតិបានបិទ។ (baomoi.vn) |
VOV-នាថ្ងៃទី៦មិថុនា មហោស្រពមិត្តភាពយុវជនអន្តរជាតិដែលបានរៀបចំ
នៅខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាមបានបិទក្រោយរយៈពេល៣ថ្ងៃធ្វើសកម្មភាពពោពេញទៅដោយអត្ថន័យ។ មហោស្រពមានការចូលរួមរបស់ដំណាងចំនួន១៧៩នាក់ជាកម្មាភិបាលសម្ព័ន្ធយុវជន កម្មាភិបាលសមាគមឆ្នើមខេត្តមួយ
ចំនួនរបស់កម្ពុជា ឡាវនិងខេត្ត Binh Phuoc វៀតណាម។ ថ្លែងមតិនៅពិធីបិទ លោក
Ton Ngoc Hanh លេខាសម្ព័ន្ធយុវជនខេត្ត Binh Phuoc បានអះអាងថាចំណងមិត្តភាព
ជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-កម្ពុជាវៀត
ណាម-ឡាវគឺជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបានដែលជំនាន់មុនបានបន្សល់ទុក
ឲ្យជំនាន់បច្ចុប្បន្ន។ទំនាក់ទំនងរវាងបណ្ដាអង្គការនយោបាយសង្គមរបស់វៀត
ណាម-ឡាវ-កម្ពុជានិយាយរួមនិងខេត្ត Binh Phuoc និយាយដោយឡែកបានកើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកជាក់ស្ដែងលើកកំពស់ការយល់ដឹងរបស់
ប្រជាជនគ្រប់ស្រទាប់ពិសេសគឺជំនាន់វ័យក្មេងអំពីប្រពៃណីសាមគ្គីភាពជួយ
ឧបត្ថម្ភគ្នាទៅវិញទៅមក៕