មហោស្រព​ម្ហូប​អាហារអន្តរជាតិលើកទី១០ ឆ្នាំ២០២២

(VOVWORLD) - ព្រឹត្តិការណ៍នេះ ត្រូវបាននាយកដ្ឋានសេវាកម្មការបរទេស (ក្រសួងការបរទេស) បានរៀបចំឡើងនាថ្ងៃទី១១ ខែ ធ្នូ នៅទីក្រុងហាណូយ។ 
មហោស្រព​ម្ហូប​អាហារអន្តរជាតិលើកទី១០ ឆ្នាំ២០២២ - ảnh 1ប្រតិភូបានទស្សនាស្តង់ដាក់បង្ហាញម្ហូបអាហារឡាវ ក្នុងព្រឹត្តិការណ៍នេះ។ (រូបថត៖ baoquocte.vn)

មានស្តង់ទំនិញជាង ១០០ របស់ស្ថានទូត ស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមចំនួន៣៥ និងអង្គភាពនានាចំណុះក្រសួងការបរទេស មន្ទីរកិច្ចការបរទេសក្នុងមូលដ្ឋានទូទាំងប្រទេស បានចូលរួមមហោស្រពឆ្នាំនេះ។

អញ្ជើញថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោកស្រី Vu Thi Bich Ngoc ភរិយារដ្ឋមន្ត្រីការបរទេស Bui Thanh Son បានឲ្យដឹងថា បន្ទាប់ពីបានរៀបចំចំនួន ១០ដងរួចមក មហោស្រពម្ហូបអាហារអន្តរជាតិបានក្លាយជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ម្ហូបអាហារ និងសប្បុរសធម៌លេចធ្លោ។ មហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ ២០២២ ក៏បន្តនូវស្មារតីសាមគ្គីភាពនៃរដូវកាលពិធីបុណ្យមុនៗផងដែរ។ ថវិកាដែលឧបត្ថម្ភដោយសប្បុរសជនក្នុងពិធីបុណ្យប្រហែល ៥ ពាន់លានដុង ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពសប្បុរសធម៌ដល់កុមារកំព្រា ជនពិការ ស្ត្រីក្រីក្រ និងជនជួបការលំបាកនៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ