មហោស្រពម្ហូបអាហារ២០១៧៖ផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារដ៏វិសេសវិសាលរបស់វៀតណាម

(VOVWORLD) -នាថ្ងៃទី១០ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហោស្រពម្ហូបអាហារ ២០១៧ ដោយមានការចូលរួមរបស់តំណាងស្ថានទូតនៃបណ្ដាប្រទេសប្រចាំនៅវៀតណាម  តំណាងមជ្ឈមណ្ឌលវប្បធម៌បរទេស អង្គភាពនៃក្រសួងការបរទេស និងសហគ្រាសមួយចំនួន។
 មហោស្រពម្ហូបអាហារ២០១៧៖ផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារដ៏វិសេសវិសាលរបស់វៀតណាម - ảnh 1មហោស្រពម្ហូបអាហារ២០១៧៖ផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារដ៏វិសេសវិសាលរបស់វៀតណាម 

នាថ្ងៃទី១០ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហោស្រពម្ហូបអាហារ ២០១៧ ដោយមានការចូលរួមរបស់តំណាងស្ថានទូតនៃបណ្ដាប្រទេសប្រចាំនៅវៀតណាម តំណាងមជ្ឈមណ្ឌលវប្បធម៌បរទេស អង្គភាពនៃក្រសួងការបរទេស និងសហគ្រាសមួយចំនួន។

          មហោស្រពម្ហូបអាហារ ២០១៧ មានស្តង់ទំនិញចំនួន១០០ បានឧទ្ទេសនាមអំពីម្ហូបអាហារ និងផលិតផលពិសេសដោយឡែករបស់វៀតណាមនិងតំបន់ជាច្រើនលើពិភពលោក។នេះជាឱកាសមួយដើម្បីប្រជាជនហាណូយ និងមិត្តភក្តិអន្តរជាតិនៅវៀតណាមបានចូលរួមក្នុងបរិយាកាសវប្បធម៌ចម្រុះ។

          ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Nguyet Nga ភរិយានៃឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ 

          “ មហោស្រពឆ្នាំនេះដ៏វិសេសវិសាល និងជាលើកទី៥ហើយដែរយើងបានរៀបចំមហោស្រពម្ហូបអាហារបែបនេះដែរ។ យើងបានចូលរួមកម្មវិធីនេះដោយមានមនោសញ្ជេតនាមិត្តភាព ចែករំលែក និងយោគយល់គ្នា។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តភក្តិអន្តរជាតិ និងមិត្តទាំងឡាយ ដែលបានគាំទ្រ រួមដំណើរ និងយកចិត្តទុកដាក់ជាច្រើនចំពោះមហោស្រពម្ហូបអាហារនេះ។”

          នេះជាឱកាសមួយដើម្បីបណ្ដាប្រទេសបង្កើនការផ្លាស់ប្តូរវប្បធម៌ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក  និងក៏ជាឱកាសមួយដើម្បីឧទ្ទេសនាមរូបភាពទេសចរណ៍វៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិផងដដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ